Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 13:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​ឡើយ ត្រូវ​និយាយ​តែ​សេចក្តី​ណា​ដែល​ព្រះ​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ចុះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 កាលណា​គេ​នាំ​អ្នករាល់គ្នា​ទៅ​ប្រគល់​ឲ្យ​ពួកគេ កុំ​បារម្ភជាមុនអំពី​អ្វីដែល​ត្រូវ​និយាយ​ឡើយ​។ អ្វីក៏ដោយដែល​ប្រទាន​មក​អ្នករាល់គ្នា​នៅ​ពេល​នោះ ចូរ​និយាយ​សេចក្ដីនោះ​ចុះ ដ្បិត​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ដែល​និយាយ គឺ​ជា​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ប៉ុន្ដែ​ពេល​គេ​នាំ​អ្នក​រាល់គ្នា​ទៅ​ នោះ​ចូរ​កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​អ្វី​ដែល​អ្នក​រាល់គ្នា​ត្រូ​វ​និយាយ​ឡើយ​ ដ្បិត​នៅ​ពេល​នោះ​ អ្នក​រាល់គ្នា​ត្រូវ​និយាយ​សេចក្ដី​ណា​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​ ហើយ​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ នៅ​ពេល​នោះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​នឹង​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប៉ុន្តែ​កាល​ណា​គេ​នាំ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ជា​មុន​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​នៅ ពេល​នោះ​ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​រស​របស់​អុលឡោះ​ទេ​តើ ដែល​នឹង​និយាយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 13:11
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ ព្រះ‌អង្គ​ដាក់​ព្រះ‌បន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។


ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា ហើយ​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ


បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ហើយ​ប្រគល់​ឲ្យ​គេ​សម្លាប់​ទៀត​ផង។


«ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា គេ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ចំពោះ​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ដើម្បី​ធ្វើ​បន្ទាល់​ដល់​អស់​លោក​ទាំង​នោះ។


ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​អ្នក​រាល់​គ្នា បៀត​បៀន​អ្នក​រាល់​គ្នា ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច និង​លោក​ទេសា‌ភិបាល ដោយ​ព្រោះ​នាម​ខ្ញុំ។


លោក​យ៉ូហាន​ឆ្លើយ​ថា៖ «គ្មាន​មនុស្ស​ណា​អាច​ទទួល​អ្វី​បាន​ទេ លើក​លែង​តែ​បាន​ប្រទាន​មក​ពី​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។


គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។


ព្រះ​របស់​លោក​អ័ប្រា‌ហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើងព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​កាល​លោក​ពីឡាត់​សម្រេច​ថា​នឹង​លែង​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ព្រះ‌អង្គ​ទៀត​ផង។


កាល​គេ​បាន​អធិស្ឋាន​រួច​ហើយ កន្លែង​ដែល​គេ​ប្រជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា ហើយគេ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះដោយ​ចិត្ត​ក្លា‌ហាន។


ប៉ុន្ដែ គេ​មិន​អាច​ទប់​ទល់​នឹង​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​ដោយ​ប្រាជ្ញា និង​ព្រះ‌វិញ្ញាណ​បាន​ឡើយ។


អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ទាំង​ប៉ុន្មាន សម្លឹង​មើល​មុខ​លោក​ស្ទេផាន​គ្រប់​គ្នា ហើយ​គេ​ឃើញ​មុខ​របស់​លោក ដូច​ជា​មុខ​ទេវតា។


ប៉ុន្ដែ លោក​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី​ល្អ​របស់​ព្រះ និង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ។


យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។


ព្រះ​មិន​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​នេះ ឲ្យ​មនុស្ស​ជំនាន់​មុន​បាន​ស្គាល់ ដូច​ជា​បាន​បើក​សម្ដែង​ឲ្យ​ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់​នៅ​ពេល​នេះ ដោយ​សារ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។


ព្រះ​បាន​សម្តែង​ឲ្យ​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​គេ​ទេ គឺ​សម្រាប់​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​ឥឡូវ​នេះ អស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌អង្គ​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​ការ​ទាំង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម