ម៉ាកុស 12:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គាត់ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅជួបគេម្តងទៀត តែគេវាយក្បាលអ្នកបម្រើនោះ ហើយជេរប្រមាថទៀតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ម្ចាស់ចម្ការក៏ចាត់បាវបម្រើផ្សេងឲ្យទៅរកពួកគេម្ដងទៀត។ ពួកគេសំពងក្បាល និងបង្អាប់បង្អោនគាត់។ សូមមើលជំពូកKhmer Christian Bible4 ហើយគាត់ក៏ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅឯពួកគេម្ដងទៀត តែពួកគេបានវាយក្បាលបាវនោះទាំងប្រមាថទៀតផង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេរស្ដីទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គាត់ចាត់បាវ១ទៀតឲ្យទៅឯគេ តែគេចោលបាវនោះនឹងថ្ម ទាំងវាយក្បាល ហើយបណ្តេញឲ្យទៅវិញ ទាំងជេរប្រមាថផង សូមមើលជំពូកអាល់គីតាប4 ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្ដែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះហើយជេរស្ដីទៀតផង។ សូមមើលជំពូក |