Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​រឿង​អំពី​គុម្ព​បន្លា នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ? ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​មក​លោក​ថា "យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប "

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ចំពោះ​ការ​ដែល​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​នោះ តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ម៉ូសេ​ត្រង់​វគ្គ ‘គុម្ពបន្លា’ ពី​របៀប​ដែល​ព្រះ​មានបន្ទូល​នឹង​លោក​ទេ​ឬ ដែល​ថា​:‘យើង​ជា​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប’?

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ​អី​ គឺ​នៅ​ត្រង់​គុម្ព​បន្លា​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​លោក​ថា​ យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​ម៉ូសេ*​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី ដែល​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប»

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ម៉ូសា​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អាយិត​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ?។ អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា “យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប”។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​យប់​នោះឯង ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​ឃើញ មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ឪពុក​អ្នក ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ហើយ​នឹង​ឲ្យ​ពរអ្នក ទាំង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​ច្រើន​ឡើង ដោយ​យល់​ដល់​អ័ប្រា‌ហាំ​ជា​អ្នក​បម្រើ​របស់​យើង»។


ព្រះ‌យេហូវ៉ា​គង់​នៅ​ក្បែរ​លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ជី​តា​អ្នក ហើយ​ជា​ព្រះ​របស់​អ៊ីសាក។ ដី​ដែល​អ្នក​ដេក​ពី​លើ​នេះ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។


លោក​យ៉ាកុប​ទូល​ថា៖ «ឱ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជីតា​ទូល‌បង្គំ និង​ជា​ព្រះ​របស់​លោក​អ៊ីសាក​ឪពុក​ទូល‌បង្គំ! ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​ថា "ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​របស់​អ្នក នៅ​ស្រុក​របស់​អ្នក​វិញ​ទៅ នោះ​យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក"


លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ដាក់​ឈ្មោះ​ថា «អែល-អែឡូហេ-អ៊ីស្រា‌អែល »។


ចូរ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប បាន​លេច​មកឲ្យ​ខ្ញុំ​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​តាម​មើល​អ្នក​រាល់​គ្នា​ជាប់ ក៏​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​គេ​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។


តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​នេះ​ទេ​ឬ​ថា "ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក


ដ្បិត​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ គេ​មិន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ។


រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​ដែរ ក្នុង​រឿង​ពី​គុម្ព​បន្លា គឺ​ពេល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​របស់​លោក​អ័​ប្រាហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ប្រាប់​ពួក​បង‌ប្អូន​ខ្ញុំ​ថា "ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ ជា​ព្រះ‌វរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ"»។


ព្រះ​មិន​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ឡើយ។ តើ​អ្នក​រាល់​គ្នា​មិន​ជ្រាប​សេចក្ដី​ដែល​គម្ពីរ​ថ្លែង​ពី​លោក​អេលី‌យ៉ា ពី​ដំណើរ​ដែល​លោក​ទូល​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? លោក​ទូល​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម