ម៉ាកុស 10:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦52 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរអញ្ជើញទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ រំពេចនោះ គាត់មើលឃើញភា្លម រួចដើរតាមពីក្រោយព្រះអង្គទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល52 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គនៅតាមផ្លូវ៕ សូមមើលជំពូកKhmer Christian Bible52 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ» ស្រាប់តែភ្លាមនោះ គាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គនៅតាមផ្លូវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥52 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤52 ទ្រង់មានបន្ទូលទៅគាត់ថា ទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ស្រាប់តែភ្នែកក៏ភ្លឺឡើងភ្លាម រួចគាត់ដើរតាមទ្រង់ទៅ។ សូមមើលជំពូកអាល់គីតាប52 អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់ឃើញភ្លាម ហើយដើរតាមផ្លូវជាមួយអ៊ីសាទៅ។ សូមមើលជំពូក |