Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ នឹង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​មួយ​ទៅ​ដល់​ភ្នំ​មួយ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​របស់​អ្នក នឹង​វិល​មក​រក​អ្នក​វិញ ពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីប ចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាត ចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាសស៊ើរ នឹង​ពី​គ្រប់​ទាំង​ទី​ក្រុង​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ នឹង​ពី​សមុទ្រ​ម្ខាង ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​១​ទៅ​ដល់​ភ្នំ​១​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​របស់​អ្នក នឹង​វិល​មក​រក​អ្នក​វិញ ពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីប ចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាត ចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។

សូមមើលជំពូក ចម្លង




មីកា 7:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ


នោះ​នឹង​មាន​ថ្នល់​មួយ​សម្រាប់​ពួក​សំណល់ នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​រួច​ពី​ស្រុក​អាស‌ស៊ើរ​មក ដូច​ជា​មាន​សម្រាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។


យើង​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​យើង​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​យើង​មក​ពី​ចុង​ផែនដី​ចុះ


មើល៍! ពួក​នេះ​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​មើល៍! ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​មួយ​នេះ​មក​ពី​ស្រុក​ស៊ីយេន ។


បន្ទាប់​មក យើង​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​យើង ចេញ​ពី​គ្រប់​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង។


ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា‌មួយ​គ្នា មក​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មត៌ក។


មើល៍! យើង​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់ និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង ជា​ក្រុម​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។


ប៉ុន្តែ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ខ្លាច​ឲ្យ​សោះ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​មើល៍ យើង​នឹង​ជួយ​សង្គ្រោះ​អ្នក ឲ្យ​បាន​រួច​ពី​ទី​ឆ្ងាយ ហើយ​ពូជ​អ្នក​ចេញ​ពី​ស្រុក ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល​នឹង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។


នៅ​ថ្ងៃ​នោះ យើង​នឹង​ឲ្យ​ស្នែង​មួយ​ប៉ិច​ឡើង ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​យើង​នឹង​បើក​មាត់​អ្នក នៅ​កណ្ដាល​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​យក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​អស់​ទាំង​សាសន៍​ដែល​គេ​បាន​ទៅ​នោះ ហើយ​ប្រមូល​មក​ពី​គ្រប់​ទិស នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ផង​ខ្លួន។


គេ​នឹង​មក​ទាំង​ញាប់‌ញ័រ ដូច​សត្វ​ហើរ​មក​ពី​ស្រុក​អេស៊ីព្ទ ហើយ​មក​ពី​ស្រុក​អាស‌ស៊ើរ ដូច​ជា​ព្រាប យើង​នឹង​ឲ្យ​គេ​វិល​ត្រឡប់​មក​លំនៅ‌ដ្ឋាន​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម