Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្ដី​កម្សត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ដែល​ចូលរួម​ក្នុង​ទុក្ខវេទនា​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 លើស​ពី​នេះ​ អ្នក​រាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​ខ្ញុំ​យ៉ាង​ប្រសើរ​ នៅ​ពេល​ខ្ញុំ​មាន​សេចក្ដី​វេទនា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ទោះ​ជា​យ៉ាង​ណា​ក្ដី បងប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ប៉ុន្តែ ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្ដី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ទោះ​ជា​យ៉ាង​ណា​ក្ដី បង​ប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។

សូមមើលជំពូក ចម្លង




ភីលីព 4:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ថា "ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សម្រាប់​ឈ្មោះ​យើង នោះ​បាន​ល្អ​ហើយ ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ថា "ដែល​ឯង​បាន​ប្រាថ្នា​នៅ​ក្នុង​ចិត្ត ចង់​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​របស់​យើង​នោះ​ល្អ​ហើយ ដោយ​កើត​មាន​គំនិត​យ៉ាង​ដូច្នោះ


ចៅហ្វាយ​ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។


គេ​ពេញ​ចិត្ត​ធ្វើ​ការ​នេះ ហើយ​គេ​ជំពាក់​ដល់​អ្នក​ទាំង​នោះ​ពិត​មែន ដ្បិត​បើ​ពួក​សាសន៍​ដទៃ​បាន​ទទួល​ចំណែក​ជា​ព្រះពរ​ខាង​វិញ្ញាណ​ពី​ពួកគេ នោះ​គេ​គួរ​តែ​ជួយ​អ្នក​ទាំង​នោះ​ជា​របស់​ខាង​សាច់​ឈាម​វិញ​ដែរ។


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


ការ​ដែល​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​បែប​នេះ ត្រឹម‌ត្រូវ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជា‌និច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ឆ្លើយ​ការ​ពារ ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ព្រះ‌គុណ​ជា​មួយ​ខ្ញុំ​ដែរ។


ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌អង្គ​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។


ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើល្អ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ ជា​មនុស្ស​មាន​ចិត្ត​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ចែក​រំលែក​ផង។


ពេល​ខ្លះ អ្នក​រាល់​គ្នា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ និង​ធ្វើ​ទុក្ខ​បៀត​បៀន​នៅ​ទី​ប្រជុំ​ជន ហើយ​ពេល​ខ្លះ​ទៀត អ្នក​រាល់​គ្នា​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​យ៉ាង​នោះ​ទៀត​ផង។


ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង ក៏​ទ្រាំ​ឲ្យ​គេរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត​ស្ថេរ​រហូត។


កុំ​ភ្លេច​នឹង​ធ្វើ​ល្អ ហើយ​ចែក​ចាយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ​បូជា​បែប​នេះ។


ខ្ញុំ យ៉ូហាន ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ចំណែក​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌យេស៊ូវ គឺ​ក្នុង​សេចក្តី​ទុក្ខ​លំបាក ក្នុង​ព្រះរាជ្យ និង​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ខ្ញុំ​នៅ​លើកោះ ឈ្មោះ​ប៉ាត់‌ម៉ុស ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ និង​បន្ទាល់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម