ភីលីព 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដើម្បីឲ្យកងរក្សាសន្តិសុខពេញផ្ទៃវាំងទាំងមូល និងឲ្យមនុស្សគ្រប់គ្នាផ្សេងទៀតដឹងថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 រហូតដល់ជាក់ច្បាស់ក្នុងកងរក្សាព្រះចៅអធិរាជទាំងមូល និងអ្នកឯទៀតទាំងអស់ ថាខ្ញុំជាប់ឃុំឃាំងដោយព្រោះព្រះគ្រីស្ទ សូមមើលជំពូកKhmer Christian Bible13 ដូច្នេះហើយបានជាក្នុងបន្ទាយទ័ពទាំងមូល និងអ្នកទាំងអស់ផ្សេងទៀតបានដឹងច្បាស់អំពីការជាប់ចំណងរបស់ខ្ញុំដោយសារព្រះគ្រិស្ដ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ សូមមើលជំពូកអាល់គីតាប13 គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗមនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀស។ សូមមើលជំពូក |
បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។