Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​ព្រះ​បាទ​អេក្លុន​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ព្រះ‌បាទ​អេក្លូន​ធាត់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​អេក្លុន នោះ​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​នាំ​សួយ‌សារ‌អាករ​ទៅ​ជូន​ស្តេច​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់។ ស្តេច​អេក្លូន​ធាត់​ណាស់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង


គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!


ភ្នែក​គេ​លៀន​ចេញដោយ​មាន​សាច់​ច្រើន ចិត្ត​គេ​ហូរ​ហៀរ​ដោយ​សេចក្ដី​ចំកួត។


គេ​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្ដី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កម្សត់។


ឱ​អ្នក​រាល់​គ្នា​ដែល​ប្លន់​មត៌ក​របស់​យើងអើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​អ្នក​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ច្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​វា​រាល់​គ្នា​ថា៖ «យើង គឺ​យើង​នេះ​ហើយ នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​ធាត់​នឹង​ចៀម​ស្គម


អេហ៊ុឌ​បាន​ធ្វើ​កាំបិត​មុខ​ពីរ មាន​ប្រវែង​មួយ​ហត្ថ​សម្រាប់​ខ្លួន ហើយ​សៀត​ភ្ជាប់​នឹង​ចង្កេះ​ខាង​ស្តាំ ក្រោម​សម្លៀក​បំពាក់​របស់​លោក។


កាល​អេហ៊ុឌ​បាន​ថ្វាយ​សួយ‌អាករ​រួច​ហើយ លោក​ក៏​ជូន​ពួក​អ្នក​ដែល​កាន់​សួយ‌អាករ​ត្រឡប់​ទៅ​ស្រុក​វិញ។


នៅ​គ្រា​នោះ គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់​អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ គ្មាន​អ្នក​ណា​ម្នាក់គេច​រួច​ឡើយ។


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ​របស់​យើង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​របស់​យើង ដោយ​រាប់​អាន​កូន​របស់​អ្នក​ជា​ជាង​យើង​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ខ្លួន​ធំ​ធាត់ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​តង្វាយ​របស់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដូច្នេះ?"


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម