Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក ក្រុម​ជំនុំ​ទាំង​មូល​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​នៅឯ​ថ្ម‌ដា​រីម៉ូន ហើយ​ប្រកាស​មេត្រីភាព​នឹង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេន‌យ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រា‌អែល​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចាត់​គេ​ឲ្យ​ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន ដែល​នៅ​ថ្មដា​រីម៉ូន​នោះ ដោយ​ប្រកាស​ជា​សេចក្ដី​មេត្រី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​ពុន‌យ៉ាមីន​ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន​នោះ​ថា អ៊ីស្រ‌អែល​លើក​លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។


ឯ​ផ្ទះ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្តី​សុខ‌សាន្ត


ហើយ​ពេល​ព្រះ‌អង្គ​បាន​យាង​មក នោះ​ព្រះ‌អង្គ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្តី​សុខសាន្ត​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​អស់​អ្នក​ដែល​នៅ​ជិត​ផង


មុន​ពេល​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​ច្បាំង​យក​ក្រុង​នោះ ត្រូវ​ប្រកាស​សន្ដិភាព​ដល់​អ្នក​ក្រុង​នោះ។


ល្បាអូត ស៊ីល‌ហ៊ីម អាយីន និង​រីម៉ូន រួម​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


គេ​ក៏​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​សម្លាប់​ពួក​គេ​អស់​ប្រាំ​ពាន់​នាក់​នៅ​តាម​ផ្លូវ ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។


ប៉ុន្តែ មាន​ប្រាំមួយ​រយ​នាក់​បាន​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ហើយ​ក៏​ជ្រក​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។


ក្នុង​ចំណោម​អ្នក​ស្រុក​យ៉ាបេស-កាឡាត គេ​ឃើញ​មាន​ស្រី​ក្រមុំ​បួន​រយ​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រីក្រមុំ​ទាំង​នោះ មក​ឯ​ជំរំ​នៅ​ស៊ីឡូរ ដែល​នៅ​ក្នុង​ស្រុក​កាណាន។


នៅ​គ្រា​នោះ ពួក​បេនយ៉ាមីន​ក៏​វិល​ត្រឡប់​មក​វិញ ហើយគេ​ប្រគល់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​បាន​ទុក​ឲ្យ​រស់​នៅ ក្នុង​ចំណោម​ស្ត្រី​នៅ​យ៉ាបេស-កាឡាត ឲ្យ​ពួក​គេ ប៉ុន្ដែ ស្ត្រី​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម