Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឥឡូវ​នេះ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គី‌បៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ឡើង​ទៅច្បាំង​នឹង​ពួក​គេ ដោយ​ចាប់​ឆ្នោត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គឺ​យើង​នឹង​ធ្វើ​ដល់​ពួក​គីបៀរ​យ៉ាង​ដូច្នេះ យើង​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ ដោយ​ចាប់​ឆ្នោត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​បាន​ញែក​គេ​ចេញ​ជា​ពួកៗ ស្មើ​គ្នា​រៀង​រាល់​ពួក ដ្បិត​មាន​ពួក​មេ​លើ​ទី​បរិសុទ្ធ និង​ពួក​មេ​សម្រាប់​ការ‌ងារ​នៃ​ព្រះ នៅ​ពួក​ទាំង​សង​ខាង គឺ​ខាង​ពួក​វង្ស​អេលា‌សារ និង​ខាង​ពួក​វង្ស​អ៊ីថា‌ម៉ារ​ផង។


ឯ​ពួក​មេ​ដឹក​នាំ​របស់​ប្រជាជន រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ប្រជា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​ម្នាក់ ក្នុង​ចំ‌ណោម​ដប់​នាក់ ឲ្យ​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ឲ្យ​រស់​នៅ​តាម​ទី​ក្រុង​ឯ​ទៀតៗ។


មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។


ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា ការ​អាក្រក់​កើត​ដល់​យើង​នេះ ដោយ​ព្រោះ​អ្នក​ណា» ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស។


គេ​ក៏​ចាប់​ឆ្នោត ហើយ​ត្រូវ​ចំ​លើ​រូប​ម៉ាត់‌ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា‌មួយ​ពួក​សាវក​ទាំង​ដប់​មួយ។


មត៌ក​ទាំង​នោះ​ត្រូវ​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធប្រាំ​បួន និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង ដោយ​ចាប់​ឆ្នោត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


យើង​នឹង​យក​មនុស្ស​ដប់​នាក់ ក្នុង​ចំណោម​មួយ​រយ​នាក់ ហើយ​មួយ​រយ​នាក់ ក្នុង​ចំណោម​មួយ​ពាន់នាក់ និង​មួយ​ពាន់​នាក់ ក្នុង​ចំណោម​មួយ​ម៉ឺន​នាក់ ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សម្រាប់​ពល​ទ័ព ដែល​នឹងចេញ​ទៅ​ប្រដៅ​ពួក​គី‌បៀរ​របស់​ពួក​បេនយ៉ាមីន ដោយ​ព្រោះ​អំពើ​ដ៏​យង់ឃ្នង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រា‌អែល»។


ប្រជាជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​ព្រម​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុងចំណោម​ពួក​យើង គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម