Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សាំសុន​និយាយ​ទៅ​គេ​ថា៖ «ម្តង​នេះ បើ​ខ្ញុំ​ធ្វើ​បាប​ពួក​ភីលី‌ស្ទីន នោះ​ខ្ញុំ​គ្មាន​ទោស​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​សាំសុន​និយាយ​ទៅ​គេ​ថា ម្តង​ណេះ បើ​អញ​ធ្វើ​បាប​ដល់​ពួក​ភីលីស្ទីន នោះ​អញ​គ្មាន​ទោស​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 លោក​សាំ‌សុន​ពោល​ឡើង​ថា៖ «ម្តង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលី‌ស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​អាប់សា‌ឡុម​បង្គាប់​ដល់​ពួក​បាវ​បម្រើ​ទ្រង់​ថា៖ «មើល​ន៏ ស្រែ​របស់​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង មាន​ទាំង​ស្រូវ​ឱក​ផង ចូរ​ដុត​ចោល​ទៅ»។ ពួក​បាវ​បម្រើ​របស់​ទ្រង់​ក៏​ទៅ​ដុត​ស្រែ​នោះ


លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ គេ​ទៅ​គំរាម​ប្រពន្ធ​សាំសុន​ថា៖ «ចូរ​ទៅ​លួង​លោម​ប្តី​របស់​នាង ឲ្យ​ស្រាយ​ប្រស្នា​ប្រាប់​យើង​ទៅ ប្រយ័ត្ន​ក្រែង​យើង​ដុត​នាង និង​ក្រុម​គ្រួសាររបស់​ឪពុក​នាង​នឹង​ភ្លើង។ តើ​បាន​ហៅ​យើង​មក​នេះ ដើម្បី​ប្លន់​យើង​ឬ?»


ឪពុក​ម្តាយ​របស់​គាត់​មិន​បាន​ដឹង​ថា ការ​នោះ​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ព្រះ‌អង្គ​រក​ឱកាស​ទាស់​នឹង​ពួក​ភីលី‌ស្ទីន។ នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។


ឪពុក​នាង​ពោល​ថា៖ «ពុក​គិត​ថា ឯង​លែង​រវី​រវល់​នឹង​នាង​ទៅ​ហើយ បាន​ជា​ពុក​ឲ្យ​វា​ទៅ​បុរស​ម្នាក់​ដែល​កំដរ​ឯង​នោះ​វិញ។ តើ​ប្អូន​របស់​វា​មិន​ស្រស់​ស្អាត​ជាង​វា​ទេ​ឬ? សូម​ឯង​យក​ប្អូន​ជំនួស​វា​ចុះ»។


ដូច្នេះ សាំ​សុន​ចេញ​ទៅ​ចាប់​ចចក​បីរយ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ រួច​ដាក់​ចន្លុះ​មួយៗ​នៅ​កណ្ដាល​កន្ទុយ​ទាំង​ពីរ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម