Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាលខ្ញុំ​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​ព្រម​ជួយ​សង្គ្រោះខ្ញុំ នោះខ្ញុំ​ក៏​ប្រថុយ​ជីវិត​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ប្រយុទ្ធ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដោយ​ឃើញ​ថា​បងប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្ដូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​លើក​គ្នា​មក​ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ​កាល​អញ​ឃើញ​ថា ឯង​រាល់​គ្នា​មិន​ជួយ​អញ​ទេ នោះ​អញ​បាន​ប្រថុយ​ជីវិត​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ឡើង​មក​ត​នឹង​អញ​នៅ​ថ្ងៃ​នេះ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដោយ​ឃើញ​ថា​បង‌ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្តូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយអុលឡោះ‌តាអាឡា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ​ហេតុ​ដូច​ម្តេច​បាន​ជា​បង‌ប្អូន​លើក​គ្នា​មក ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ព្រះ​គង់​ជា‌មួយ​យើង ហើយ​ក៏​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ព្រះ‌អង្គ​ក៏​កាន់​ត្រែ សម្រាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចម្រើន​ទេ»។


ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ក្នុង​ដៃ។


ជីវិត​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ តែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។


ហើយ​ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ។ មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ​គុណ​ពួក​គាត់ តែ​ក្រុម​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​អរ​គុណ​ពួក​គាត់​ដែរ។


ប៉ុន្តែ គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ដ្បិត​គេ​មិន​បាន​ស្តាយ​ជីវិត​របស់​ខ្លួន​ឡើយ ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ដោយ។


ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។


យែបថា​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ និងប្រជាជន​របស់​ខ្ញុំ មានជម្លោះ​ជា​ខ្លាំង​ជាមួយ​ពួក​អាំម៉ូន ហើយ​ពេល​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ។


ពេល​នោះ យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាត​ទាំង​ប៉ុន្មាន ទៅ​ប្រយុទ្ធ​នឹង​ពួក​អេប្រាអិម ហើយ​ពួក​កាឡាត​បាន​វាយ​ពួក​អេប្រាអិម ព្រោះ​គេ​និយាយ​ថា «ពួក​កាឡាត​អើយ ពួក​ឯង​នៅ​កណ្ដាល​ពួក​អេប្រាអិម និង​ពួក​ម៉ាណា‌សេ ពួក​ឯង​សុទ្ធ​តែ​ជាមនុស្សដែល​រត់​ចេញ​ពី​ពួក​អេប្រាអិម​ទេ!»។


ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​រំ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន


គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស ដោយ​សម្លាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី?»


ស្ត្រី​នោះ​ក៏​មក​ជិត​ស្តេច​សូល ឃើញ​ទ្រង់​តក់‌ស្លុត​ជា​ខ្លាំង ក៏​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ស្តាប់​តាម​ទ្រង់​ហើយ ក៏​បាន​ប្រថុយ​ជីវិត​ដើម្បី​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ម្ចាស់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម