ពួកចៅហ្វាយ 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 កាលពួកអាំម៉ូនមកច្បាំងនឹងអ៊ីស្រាអែល ពួកចាស់ទុំនៅស្រុកកាឡាតក៏ចេញទៅហៅយែបថានៅស្រុកថូប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ខណៈដែលគេទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែល នោះពួកចាស់ទុំនៅស្រុកកាឡាតក៏ចាត់គេ ឲ្យទៅហៅយែបថា ពីស្រុកថូបមក សូមមើលជំពូកអាល់គីតាប5 ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប សូមមើលជំពូក |
តែមានពួកពាលអនាថាខ្លះនិយាយថា៖ «ធ្វើដូចម្តេចឲ្យអ្នកនោះសង្គ្រោះយើងបាន?» គេក៏មើលងាយដល់លោក ហើយមិនបានយកភ័ស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។ [គ្រានោះ ណាហាសជាស្ដេចសាសន៍អាំម៉ូនបានសង្កត់សង្កិនពួកកាដ និងពួករូបេន ដែលរស់នៅខាងកើតទន្លេយ័រដាន់យ៉ាងជូរចត់។ ស្ដេចរកខ្វេះភ្នែកស្ដាំរបស់ពួកអ៊ីស្រាអែលគ្រប់គ្នាដែលរស់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកសង្គ្រោះពួកគេឡើយ តែក្នុងចំណោមពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅខាងកើតទន្លេយ័រដាន់ គ្មានអ្នកណាម្នាក់ត្រូវបានណាហាស ជាស្ដេចសាសន៍អាំម៉ូនខ្វេះភ្នែកស្ដាំឡើយ។ មានមនុស្សប្រាំពីរពាន់នាក់ ដែលបានរត់ចេញពីពួកសាសន៍អាំម៉ូន ហើយចូលទៅតាំងទីលំនៅនៅក្រុងយ៉ាបេស-កាឡាត] ។