Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​នោះ យែបថា​ក៏​រត់​ពី​បង​ប្អូន​របស់​គាត់ ចេញ​ទៅ​រស់​នៅ​ស្រុក​ថូប រួច​មាន​មនុស្ស​អនាថា​មូល​គ្នា​មក​ចូល​ដៃ​ជា​មួយគាត់ ហើយ​តែង​ចេញ​ទៅ​ប្លន់​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បងប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​យែបថា​ក៏​រត់​ពី​បង​ប្អូន ចេញ​ទៅ​នៅ​ឯ​ស្រុក​ថូប​ទៅ រួច​មាន​ពួក​មនុស្ស​អនាថា​មូល​មក​ចូល​ដៃ​ជា​មួយ​គ្នា គេ​តែង​ចេញ​ទៅ​វាយ​ប្លន់​ជា​មួយ​នឹង​គាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​របស់​គាត់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។


ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ​ឡែក។


ប៉ុន្ដែ ពួក​សាសន៍​យូដា​មាន​ចិត្ត​ច្រណែន ហើយ​នាំ​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​គ្នា​មួយ​ក្រុម ឲ្យ​បង្កើត​ចលាចលក្នុង​ទី​ក្រុង គេ​សម្រុក​ចូល​ផ្ទះលោក​យ៉ាសុន រក​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស យក​មក​ឲ្យ​ប្រជាជន​កាត់​ទោស។


រីឯ​ប្រពន្ធ​របស់​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​កូន​ប្រុសៗ​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង គេ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា៖ «ឯង​មិន​ត្រូវទទួល​ចំណែក​មត៌កអ្វីនៅ​ក្នុង​គ្រួ​សារ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូនរបស់​ស្ត្រីដទៃ»។


គេ​ក៏​យក​ប្រាក់​សុទ្ធ​ចិត​សិប​ស្លឹង​ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន​គាត់ ហើយ​គាត់​ក៏​យក​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា ឲ្យ​មក​តាម​ខ្លួន។


អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​វេទនា និង​អស់​អ្នក​ណា​ដែល​ជាប់​បំណុល និង​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជូរ​ជ្រេញ​ក្នុង​ចិត្ត គេ​ក៏​ប្រមូល​គ្នា​ទៅ​ជួប​លោក មាន​ចំនួន​ប្រហែល​ជា​បួនរយ​នាក់​នៅ​ជា‌មួយ​លោក ហើយ​លោក​ធ្វើ​ជា​មេ​លើ​គេ។


ដូច្នេះ ដាវីឌ​ក៏​នាំ​ទាំង​ពួក​ប្រាំមួយ​រយ​នាក់ ដែល​នៅ​ជា‌មួយ​លោក ទៅ​ស្រុក​របស់​ព្រះបាទ​អ័គីស ជា​បុត្រ​ម៉ាអូក ដែល​ជា​ស្តេច​ក្រុង​កាថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម