Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 3:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ទាល់​តែ​ព្រះ‌យេហូវ៉ា​ឈ្ងោក​មើល ហើយ​ពិចា‌រណា​ពី​ស្ថាន‌សួគ៌​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញ ពី​ស្ថាន​បរម‌សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ឈ្ងោក​មើល ហើយ​ពិចារណា​ពី​ស្ថាន‌សួគ៌​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

50 រហូត​ទាល់​តែអុលឡោះ‌តាអាឡា​មើល​ឃើញ ពី​សូរ៉កា។

សូមមើលជំពូក ចម្លង




បរិទេវ 3:50
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។


ឱ​ប្រសិន‌បើ​ព្រះ‌អង្គ​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី? តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ?


ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​កើត​ដល់​យើង​ខ្ញុំ​រាល់​គ្នា សូម​ព្រះ‌អង្គ​ទត​មក​ការ​ដែល​គេ​ត្មះ‌ដៀល​យើង​ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម