Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មាន​ភរិយាចំនួន​ហុក​សិប​នាក់ នឹង​អ្នក​ម្នាង​ប៉ែតសិប​នាក់ ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ស្ដេច​មាន​មហេសី​ហុក‌សិប​នាក់ មាន​ស្រី​ស្នំ​ប៉ែត‌សិប​នាក់ ព្រម​ទាំង​យុវ‌នារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មាន​ពួក​ភរិយា​៦០​នាក់ នឹង​អ្នក‌ម្នាង​៨០​នាក់ ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្ដេច​មាន​ភរិយា​ហុក‌សិប​នាក់ មាន​ស្រី​ស្នំ​ប៉ែត‌សិប​នាក់ ព្រម​ទាំង​យុវ‌នារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 6:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ មាន​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត


ទ្រង់​មាន​ភរិយា​ទាំង​អស់​ប្រាំពីរ​រយ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក​ម្នាង​បីរយ ឯ​ភរិយា​ទាំង​នោះ​ក៏​នាំ​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់។


ព្រះបាទ​រេហូ‌បោម​ស្រឡាញ់​នាង​ម្អាកា បុត្រី​អាប់សា‌ឡុម លើស​ជាង​មហេសី និង​ពួក​អ្នក​ម្នាង​ផ្សេងៗ​ទៀត (ដ្បិត​ទ្រង់​បាន​យក​ភរិយា​ដប់​ប្រាំបី និង​អ្នក​ម្នាង​ហុកសិប ក៏​បង្កើត​បាន​បុត្រា​ម្ភៃប្រាំបី​អង្គ និង​បុត្រី​ហុកសិប​អង្គ)។


គេ​នឹង​ដង្ហែ​ព្រះ​នាង​មក​ថ្វាយ​ព្រះ‌ករុណា ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌ ហើយ​ពួកភីលៀង​ព្រហ្មចារី​របស់​ព្រះ​នាង ហែ​ហម​ពីក្រោយ។


មាន​បុត្រី​ស្តេច​នៅ​ក្នុង​ចំណោម​ស្ត្រី​ជាន់​ខ្ពស់ របស់​ព្រះករុណា ព្រះ​មហាក្សត្រិយានី ទ្រង់​គ្រឿង​ដោយ​មាស​ពី​ស្រុក​អូភារ គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។


ប្រេង​អប់​របស់បង​ក្រអូប​ណាស់ ហើយ​ឈ្មោះ​របស់​បង ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្ម‌ចារី​សុទ្ធ​តែ​ស្រឡាញ់​បង


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មនុស្ស​ច្រើន​កុះករ ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​គ្រប់​ភាសា ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​ដៃ​កាន់​ធាង​ចាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម