Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ប៉ុន្ដែ ក្រោយ​ពីពួក‌គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ពួក‌គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ‌អង្គ​ទៀត ហើយ​ព្រះ‌អង្គក៏បោះ​បង់ចោល​ពួក‌គេ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បីឲ្យ​ខ្មាំង​សត្រូវ​មាន​អំណាច​លើ​ពួក‌គេ។ ប៉ុន្តែ កាល​ពួក‌គេ​បាន​ងាក​បែរ ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ស្ដាប់​ពួក‌គេ​ពី​ស្ថាន​សួគ៌ ហើយ​ប្រោស​ឲ្យ​ពួក‌គេ​រួច​ជា​ច្រើន​ដង តាម​ព្រះ​ហឫ​ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​បាន​សុខ​ក្សេម‌ក្សាន្ត ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​បោះ​បង់​ចោល​ពួក​គេ ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខ ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ព្រះអង្គ​សង្គ្រោះ​ពួក​គេ ជា​ច្រើន​លើក​ច្រើន​សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 តែ​កាល​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​បន្តិច នោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​អាក្រក់ នៅ​ចំពោះ​ទ្រង់​វិញ​ទៀត បាន​ជា​ទ្រង់​ទុក​គេ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឲ្យ​ពួក​នោះ​មាន​អំណាច​លើ​គេ ប៉ុន្តែកាល​គេ​បាន​វិល​មក​អំពាវ‌នាវ​រក​ទ្រង់​ទៀត នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ​ដែរ ហើយ​បាន​ប្រោស​ឲ្យ​គេ​រួច​ជា​ច្រើន​ដង តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេល​បាន​សុខ​ក្សេម‌ក្សាន្ត ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណង​ទ្រង់​សា​ជា​ថ្មី ទ្រង់​ក៏​បោះ​បង់​ចោល​ពួក​គេ ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ទ្រង់​សា​ជា​ថ្មី ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ទ្រង់​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ទ្រង់​សង្គ្រោះ​ពួក​គេ ជា​ច្រើន​លើក​ច្រើន​សា។

សូមមើលជំពូក ចម្លង




នេហេមា 9:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ហើយ​អត់​ទោស ព្រម​ទាំង​សម្រេច​ការ ដោយ​សង​ដល់​គ្រប់​គ្នា តាម​ផ្លូវ​គេ​ប្រព្រឹត្ត តាម​តែ​ព្រះ‌អង្គ​ជ្រាប​ចិត្ត​គេ (ដ្បិត​គឺ​ព្រះ‌អង្គ​តែ​មួយ ដែល​ជ្រាប​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់)


ខ្មាំង​សត្រូវ​របស់​គេ​បាន​សង្កត់‌សង្កិន​គេ ហើយ​បង្ក្រាប​គេ ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្លួន។


ហើយ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច


សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។


ប៉ុន្ដែ ពេល​ណា​ចៅ‌ហ្វាយ​នោះ​ស្លាប់​ទៅ គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ។ គេ​មិន​បាន​លះបង់​ចោល​អំពើ​ដែល​គេ​ប្រព្រឹត្ត ឬ​ចរិត​រឹង​ចចេស​របស់​គេ​ឡើយ។


ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​របស់​ពួក​អ៊ីស្រា‌អែលនៅ​ថ្ងៃ​នោះ​ឯង ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។


ក្រោយ​ពី​អេហ៊ុឌ​បាន​ស្លាប់​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ​នេត្រ​ព្រះ‌យេហូវ៉ា​ម្ដង​ទៀត។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​វិនាស​ទៅ​ដូច្នោះ​ដែរ! តែ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ដែល​រះ​ឡើង​ពេញ​កម្លាំង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​សែសិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម