Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 3:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បន្ទាប់​ពី​គាត់ មាន​បារូក ជា​កូន​របស់​សាប់បាយ បាន​ជួស​ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ចន្ទល់​កំផែង រហូត​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់‌បាយ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហា‌បូជា‌ចារ្យ​អេលីយ៉ាស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 បន្ទាប់​នឹង​គាត់ មាន​បារូក ជា​កូន​សាប់‌បាយ បាន​ខ្នះ‌ខ្នែង​ធ្វើ​មួយ​ដុំ​ទៀត ចាប់​តាំង​ពី​រំពត់‌កំផែង រហូតដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់‌បាយ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​មូស្ទី​អេលី‌យ៉ាស៊ីប។

សូមមើលជំពូក ចម្លង




នេហេមា 3:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​កូន​ចៅ​បេបាយ មាន​យ៉ូ‌ហា‌ណាន ហា‌ណា‌នា សាប់‌បាយ និង​អ័តឡាយ។


ដានី‌យ៉ែល គីនេ‌ថោន បារូក


យ៉ូ‌យ៉ាដា ជា​កូន​របស់​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ មាន​កូន​ប្រុស​ម្នាក់​ជា​កូន​ប្រសា​រ​‌របស់​សាន​បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នេះ ខ្ញុំ​ក៏​បណ្តេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។


មុន​ហេតុ‌ការណ៍​នេះ សង្ឃ​អេលី‌យ៉ាស៊ីប ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​ដែល​បាន​ភ្ជាប់​សាច់​ញាតិ​នឹង​ថូ‌ប៊ីយា


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។


បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូនរបស់​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​របស់​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​របស់​លោក។


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម