Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 9:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 (គ្រា​នោះ ដើម​ខ្លូត‌ទេស និង​ស្រូវ​ឱក ត្រូវ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​បែក​កួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​ដើម​ខ្លូត‌ទេស​នឹង​ស្រូវ​ឱក នោះ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​តែ​បែក​គួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់

សូមមើលជំពូក ចម្លង




និក្ខមនំ 9:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រគល់​អ្នក​ទាំង​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គីបៀន ហើយ​គេ​ចង​ក​នៅ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ អ្នក​ទាំង​ប្រាំពីរ​នាក់​នោះ​ក៏​ស្លាប់​ជា‌មួយ​គ្នា គេ​សម្លាប់​អ្នក​ទាំង​នោះ នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចម្រូត ពេល​ទើប​ចាប់​តាំង​ច្រូត​ស្រូវ​ឱក។


តែ​ស្រូវ​សាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ដ្បិត​មិន​ទាន់​ដុះ​ឡើង​នៅ​ឡើយ)។


យើង​បាន​វាយ​អ្នក​រាល់​គ្នា​ដោយ​ស្រូវ​ស្កក ហើយ​ក្រា​ស៊ី សួន​ដំណាំ​ជា​ច្រើន និង​ចម្ការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា និង​ដើម​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏ត្រូវ​ដង្កូវ​ស៊ី​បំផ្លាញ​អស់​ដែរ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​ព្រម វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ទំពាំង‌បាយ‌ជូរ​ឥត​មាន​ផ្លែ ដើម​អូលីវមិន​បញ្ចេញប្រេង ស្រែ​ចម្ការ​ឥត​បង្កើត​ផល ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល និង​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ


គឺ​យ៉ាង​នោះ​ហើយ ដែល​ណា‌អូមី​បាន​វិល​ពី​ស្រុក​ម៉ូអាប់​មក​វិញ មាន​ទាំង​នាង​រស់ ជា​សាសន៍​ម៉ូអាប់ កូន​ប្រសា​ខ្លួន មក​ជា​មួយ​ផង គេ​មក​ដល់​ភូមិ​បេថ្លេ‌ហិម នៅ​ដើម​រដូវ​ចម្រូត​ស្រូវ​ឱក។


ដូច្នេះ នាង​ក៏​នៅ​ជាប់​ជា​មួយ​ពួក​ស្រីៗ​របស់​លោកបូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចម្រូត​ស្រូវ និង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​ម្តាយ​ក្មេក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម