Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 9:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេល​នោះ មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ផារ៉ោន​ដែល​កោត​ខ្លាច​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប្រញាប់​ប្រញាល់​ឲ្យ​ពួក​បាវ​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​រត់​ចូល​ក្នុងជម្រក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នាម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​នាំ​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជម្រក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នោះ​ពួក​មហា‌តលិក​ណា​មួយ​របស់​ផារ៉ោន ដែល​កោត‌ខ្លាច​ដល់​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា គេ​ក៏​ឲ្យ​ពួក​បាវ នឹង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នា​ម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​បន្ទូល​របស់ អុលឡោះ‌តាអាឡា ក៏​នាំ​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជំរក។

សូមមើលជំពូក ចម្លង




និក្ខមនំ 9:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​វិល​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ខ្លួន​វិញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។


តែ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា គេ​ទុក​ឲ្យ​ពួក​បាវ​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។


នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ដូច្នោះ គឺ​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ស្លាប់​អស់ តែ​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ។


អ្នក​ណា​ដែល​មើល​ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។


ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អម្បាល‌ម៉ាន​ទៅ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ព្រះ‌អង្គ​នឹង​រឹប​យក​ជីវិត​ពួក​អ្នក ដែល​រឹប​យក​របស់​គេ​ដែរ។


មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មកក៏​រត់​ពួន តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម