និក្ខមនំ 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន ជាសេចក្ដីបង្គាប់ដល់កូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ដូច្នេះ ព្រះអម្ចាស់បង្គាប់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្ដេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ម៉ូសេ នឹងអើរ៉ុន ជាសេចក្ដីបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទប្រយោជន៍ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែល ឲ្យចេញពីស្រុកអេស៊ីព្ទទៅ។ សូមមើលជំពូកអាល់គីតាប13 ដូច្នេះ អុលឡោះតាអាឡាបង្គាប់ម៉ូសា និងហារូនឲ្យនាំបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រអែល និងស្តេចហ្វៀរ៉អ៊ូន ដើម្បីឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។ សូមមើលជំពូក |