Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 គេ​នាំ​យក​រោង​ឧបោ‌សថ​មក​ឯ​លោក​ម៉ូសេ គឺ​ទាំង​ត្រសាល និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ត្រសាល មាន​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 គេ​នាំ​យក​ព្រះ‌ពន្លា​មក​ជូន​លោក​ម៉ូសេ គឺ​ក្រណាត់​ពន្លា និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សម្រាប់​ដំឡើង​ពន្លា មាន​តម្ពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 គេ​នាំ​យក​រោង​ឧបោសថ​មក​ឯ​ម៉ូសេ គឺ​ទាំង​ត្រសាល នឹង​ប្រដាប់​ត្រសាល​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ នឹង​ជើង​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គេ​នាំ​យក​ជំរំ‌សក្ការៈ​មក​ជូន​ម៉ូសា គឺ​ក្រណាត់​ជំរំ និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សម្រាប់​ដំឡើង​ជំរំ​មាន​ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​តម្ពក់​មាស​ហាសិប ហើយ​ភ្ជាប់​វាំង‌នន​ទាំង​ពីរ​ផ្ទាំង​នឹង​តម្ពក់​នោះ ដើម្បីឲ្យ​រោង​ឧបោ‌សថ​បាន​ជាប់​នៅ​ជា​រោង​តែ​មួយ។


ដូច្នេះ ការ​សង់​រោង​ឧបោ‌សថ និង​ត្រសាល​ជំនុំ​ក៏​បាន​ចប់​សព្វ​គ្រប់។ កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​ធ្វើតាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


គម្រប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម គម្រប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សម្រាប់​ខាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម