និក្ខមនំ 34:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ប៉ុន្ដែ លោកម៉ូសេបានហៅពួកគេមក ហើយលោកអើរ៉ុន និងពួកមេដឹកនាំក្រុមជំនុំទាំងអស់ក៏នាំគ្នាត្រឡប់មកឯលោកវិញ រួចលោកមានប្រសាសន៍ជាមួយពួកគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 លោកម៉ូសេបានហៅពួកគេ ហើយលោកអើរ៉ុន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតលោក រួចលោកមានប្រសាសន៍ជាមួយពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 តែម៉ូសេហៅគេឲ្យមក នោះអើរ៉ុន នឹងអស់ទាំងមេពួកជំនុំក៏នាំគ្នាត្រឡប់មកឯលោកវិញ ហើយលោកបាននិយាយនឹងគេ សូមមើលជំពូកអាល់គីតាប31 ម៉ូសាបានហៅពួកគេ ហើយហារូន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតគាត់ រួចគាត់និយាយជាមួយពួកគេ។ សូមមើលជំពូក |
ព្រះទ្រង់ក៏មានព្រះបន្ទូលទៅកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ព្រះអង្គបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"។ នេះជាឈ្មោះរបស់យើងនៅអស់កល្បជានិច្ច ហើយសម្រាប់ជាសេចក្ដីរំឭកពីយើង ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។