Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 34:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ចូរ​ប្រយ័ត្ន មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយ​អ្នក​ស្រុក​ដែល​អ្នក​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​គេ​ត្រឡប់​ជា​អន្ទាក់​នៅ​កណ្ដាល​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចូរ​ប្រយ័ត្ន មិន​ត្រូវ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់​ក្នុង​ចំណោម​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ចូរ​ប្រយ័ត​កុំ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​ស្រុក​ដែល​ឯង​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ចូរ​ប្រយ័ត្ន​មិន​ត្រូវ​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់​ក្នុង​ចំណោម​អ្នក។

សូមមើលជំពូក ចម្លង




និក្ខមនំ 34:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ស្ត្រី​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​មិន​ត្រូវ​រៀប​ការ​ជា‌មួយ​គេ ឬ​ឲ្យ​គេ​ចូល​មក​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​របស់​គេ​ជា​មិន​ខាន»។ តែ​ព្រះបាទ​សាឡូម៉ូន​បាន​ចង​ស្ពាន​មេត្រី​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ


គេ​បាន​ធ្វើ​ស្ដូប​សម្រាប់​គោរព និង​បង្គោល​សក្ការៈ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង ។


ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទៅ​គោរព​ប្រតិ‌បត្តិ​បង្គោល​សក្ការៈ និង​អ្នក​តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ។


គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​សាសន៍​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។


នោះ​អ្នក​រាល់​គ្នា​ត្រូវ​បណ្តេញ​ប្រជាជន​ដែល​រស់​ក្នុង​ស្រុក​នោះ​ទាំង​អស់ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​បំផ្លាញ​អស់​ទាំង​រូប​ព្រះ​របស់​គេ​ដែល​ធ្វើ​ពី​ថ្ម និង​បំផ្លាញ​រូប​សិត​របស់​គេ​ដែល​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​អស់​ទាំង​ទី​ខ្ពស់​របស់​គេ​ផង។


ដើម្បី​កុំ​ឲ្យ​គេ​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​គ្រប់​ទាំង​អំពើ​គួរ​ស្អប់ ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។


ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​គេ​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ តាម​គ្រប់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។


អ្នក​នឹង​បំផ្លាញ​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រគល់​មក​អ្នក​ឲ្យ​វិនាស​ទៅ។ ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ដ្បិត​នោះ​ជា​អន្ទាក់​ដល់អ្នក។


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​អ្នក ហើយ​អ្នក​បាន​ឈ្នះ​គេ នោះ​ត្រូវ​បំផ្លាញ​គេ​ឲ្យ​អស់​កុំឲ្យសល់ មិន​ត្រូវ​តាំង​សញ្ញា​ជាមួយ​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ។


ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​ឆ្លើយ​តប​ទៅ​ពួក​សាសន៍​ហេវី​នោះ​ថា៖ «ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ តើ​ឲ្យ​យើង​អាច​តាំង​សញ្ញា​ជាមួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?»


យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​ខ្លាច​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​គេ​នោះ​ឡើយ" តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​យើង​សោះ»។


ដូច្នេះ គេឌាន​ក៏​យក​មាស​ទាំង​នោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ ដាក់​នៅ​ក្នុង​ទី​ក្រុង​របស់​លោក គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ផិត​តាម​របស់​នោះ ហើយ​រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​គេឌាន និង​ក្រុម​គ្រួ​សារ​របស់​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម