Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 32:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ លែង​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​អន្តរាយ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​ក៏​ដូរ​ព្រះ‌ហឫទ័យ​លែង​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​ក៏​ដូរ​ចិត្ត លែង​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដូច​ទ្រង់​មាន​បន្ទូល។

សូមមើលជំពូក ចម្លង




និក្ខមនំ 32:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ស្តាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែន‌ដី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ។


ប៉ុន្តែ កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត ហើយ​ក៏​បញ្ឈប់​សេចក្ដី​ឃោរឃៅ​នោះ​ទៅ ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​ប្រជាជន​ថា៖ «ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ»។ ខណៈ​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា សាសន៍​យេប៊ូស។


ព្រះ​ក៏​ចាត់​ទេវតា​មួយ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ នោះ​ព្រះ‌យេហូវ៉ា​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។


ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។


ដោយ​យល់​ដល់​ពួក‌គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ ហើយ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។


ឥឡូវ​នេះ ប្រសិន​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន​នោះ សូម​បង្ហាញ​ផ្លូវ​របស់​ព្រះ‌អង្គ​ដល់​ទូល​បង្គំ​ឥឡូវ​នេះ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ សូម​នឹក​ចាំ​ពី​សាសន៍​នេះ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង»។


ប្រសិន‌បើ​នគរ​ដែល​យើង​បាន​និយាយ​នោះ បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន នោះ​យើង​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​យើង​បាន​គិត​ធ្វើ​ដល់​គេ​ដែរ។


ដូច្នេះ ចូរ​ផ្លាស់​ប្ដូរ​គំនិត និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌យេហូវ៉ា​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ។


តើ​ហេ‌សេ‌គា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សម្លាប់​លោក​ឬ? តើ​ទ្រង់​មិន​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ? ឯ​ព្រះ‌យេហូវ៉ា​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។


មិន​ត្រូវ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដាក់​ទោស​ទេ។


ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​នឹង​មិន​កើត​ឡើង​ទេ»។


ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​ក៏​នឹង​មិន​កើត​ឡើង​ដែរ»។


ពេល​ព្រះ​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ គឺ​ដែល​គេ​បាន​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ ព្រះ​ក៏​ប្រែ​គំនិត​ពី​ការ​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​គំរាម​ថា នឹង​ធ្វើ​ដល់​គេ ហើយ​ព្រះ‌អង្គ​លែង​ធ្វើ​ទៅ។


រួច​លោក​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មិន​មែន​ការ​នេះ​ទេ​ឬ ដែល​ទូល‌បង្គំ​បាន​និយាយ​កាល​ទូល‌បង្គំ​នៅ​ស្រុក​របស់​ទូល‌បង្គំ​នោះ? គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ខំ​រត់​ទៅ​ក្រុង​តើស៊ីស​វិញ ព្រោះ​ទូល‌បង្គំ​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ក៏​តែង‌តែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​អត់​ទោស​ឲ្យ​តាម​ពាក្យ​របស់​អ្នក


«ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់​សែ​សិប​ថ្ងៃ​សែ​សិប​យប់ ដូច​ពី​មុន ហើយ​ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ខ្ញុំ​នៅ​ពេល​នោះ​ដែរ គឺព្រះ​យេ​ហូវ៉ា​មិន​ចង់​បំផ្លាញ​អ្នក​ទេ។


យើង​បាន​ប្រាប់​ថា យើង​នឹង​ក​ម្ចាត់​កម្ចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ យើង​នឹង​លុប​បំបាត់​ការ​នឹក​ចាំ​អំពី​គេ ចេញ​ពី​មនុស្ស​លោក​ទៅ


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​កាត់​សេចក្ដី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បម្រើ​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ទត​ឃើញ​ថា កម្លាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង។


កាល​ណា​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ដល់​គេ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ចៅ‌ហ្វាយ​នោះ ហើយ​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​អស់​មួយ​ជីវិត​របស់​ចៅ‌ហ្វាយ​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​នៅ​ពេល​គេ​ស្រែក​ថ្ងូរ ព្រោះ​តែ​អស់​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប​ពួក​គេ។


«យើង​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​យើង​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​យើង​សោះ» នោះ​លោកសាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​មួយ​យប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម