Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ត្រូវ​ផ្សំ​គ្នា​ធ្វើ​ជា​គ្រឿង​ក្រអូប តាម​វិធី​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប ត្រូវ​ដាក់​អំបិល ឲ្យ​ក្រអូប​ស្អាត ហើយ​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 មក​ផ្សំ​ធ្វើ​គ្រឿង​ក្រអូប តាម​វិធី​ផ្សំ​របស់​អ្នក​ធ្វើ​គ្រឿង​ក្រអូប។ ត្រូវ​ដាក់​អំបិល​លាយ​ជា​មួយ​ផង ដើម្បី​ឲ្យ​គ្រឿង​ក្រអូប​នោះ​ទៅ​ជា​បរិសុទ្ធ និង​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ត្រូវ​ផ្សំ​គ្នា​ធ្វើ​ជា​គ្រឿង​ក្រអូប តាម​វិធី​ធ្វើ​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទាំង​បង់​អំបិល​ផង នេះ​ជា​គ្រឿង​ក្រអូប​ស្អាត ហើយ​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 មក​ផ្សំ​ធ្វើ​គ្រឿង​ក្រអូប តាម​វិធី​ផ្សំ​របស់​អ្នក​ធ្វើ​គ្រឿង​ក្រអូប។ ត្រូវ​ដាក់​អំបិល​លាយ​ជា​មួយ​ផង ដើម្បី​ឲ្យ​គ្រឿង​ក្រអូប​នោះ​ទៅ​ជា​បរិសុទ្ធ និង​សក្ការៈ។

សូមមើលជំពូក ចម្លង




និក្ខមនំ 30:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សង្ឃ​សាដុក លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ ហើយ​ប្រជាជន​បន្លឺ​ឡើង​ថា៖ «សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!»។


មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប។


គឺ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា គឺ​ជា​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង!


ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​របស់​អ្នក និង​កូន​ប្រុសៗ​របស់​គាត់ រួច​ត្រូវ​ចាក់​ប្រេងតែង​តាំងពួក‌គេ​ឡើង ហើយ​ញែក​ពួក‌គេ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បានបំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។


ត្រូវ​ផ្សំ​គ្រឿង​ទាំង​នេះ​ធ្វើ​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​ពិធី​លាប​តាំង ដែល​បាន​លាយ​ចូល​គ្នា តាម​វិធី​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​លាប​តាំង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ និង​កំញាន​សុទ្ធ (គ្រឿង​នីមួយៗ​ត្រូវ​ឲ្យ​ស្មើ​គ្នា)


ត្រូវ​យក​ខ្លះ​កិន​ឲ្យ​ម៉ដ្ត ទៅ​ដាក់​នៅ​មុខ​សេចក្ដី​សញ្ញា​ក្នុង​ត្រសាល​ជំនុំ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ទុក​ជា​បរិសុទ្ធ​បំផុត។


ប្រេង​លាប និង​ទឹក​អប់ តែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ តែ​ទុក្ខ​លំបាក តែង​ហែក​ហួរ​ព្រលឹង​មនុស្ស ។


ប្រេង​អប់​របស់បង​ក្រអូប​ណាស់ ហើយ​ឈ្មោះ​របស់​បង ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្ម‌ចារី​សុទ្ធ​តែ​ស្រឡាញ់​បង


តើ​អ្នក​ណា​ឡើង​ពី​រហោ‌ស្ថាន​មក ហុយ​ដូច​ជា​ផ្សែង មាន​ក្លិន​ក្រអូប​ដោយ​ខ្លឹម​ចន្ទន៍ និង​កំញាន ព្រម​ទាំង​មាន​ម្សៅ​ក្រអូប​គ្រប់​យ៉ាង របស់​ពួក​ជំនួញ​ដូច្នេះ?


ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​ពីរ​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន


ហើយ​អស់​ទាំង​តង្វាយ​ម្សៅ​ដែល​អ្នក​ថ្វាយ នោះ​ត្រូវ​បង់​អំបិល​ផង ក៏​មិន​ត្រូវ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា របស់​ព្រះ​ក្នុង​តង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​តង្វាយ​របស់​អ្នក។


នាង​ម៉ារា​យក​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​មួយ​នាលិ មក​ចាក់​លាប​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម