Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 28:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ត្រូវ​ដាំ​ត្បូង​បួន​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​មួយ មាន​ត្បូង​សាមស៊ី​មួយ ត្បូង​ទោបុ័ត​មួយ និង​បារកេត​មួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប្រដាប់​ពាក់​លើ​ទ្រូង​ត្រូវ​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​ត្រូវ​ដាំ​ត្បូង​៤​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ នឹង​បារកេត​១

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប្រដាប់​ពាក់​លើ​ទ្រូង​ត្រូវ​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត​លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។

សូមមើលជំពូក ចម្លង




និក្ខមនំ 28:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឆ្លាក់​ឈ្មោះ​កូនប្រុសៗរបស់​អ៊ីស្រា‌អែល​នៅ​លើ​ថ្ម​ទាំង​ពីរ​ដុំ​នោះ បែបរបៀប​ដូច​ជា​ជាង​ចម្លាក់​គេ​ឆ្លាក់​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស។


ត្រូវ​ឲ្យ​បាន​បួន​ជ្រុង​ស្មើ បត់​ជា​ពីរ​ផ្នត់ បណ្តោយ​មួយ​ចំអាម ទទឹង​មួយ​ចំអាម។


ក្នុង​ជួរ​ទី​ពីរ មាន​ត្បូង​មរកដ​មួយ ត្បូង​កណ្តៀង​មួយ និង​ពេជ្រ​មួយ


ត្រូវ​យក​ថ្ម​អូនីក្ស​ពីរ​ដុំ ហើយ​ឆ្លាក់​ឈ្មោះ​កូន​ប្រុសៗ​របស់​អ៊ីស្រា‌អែល​នៅ​លើ​ថ្ម​នោះ


មាស និង​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​តម្លៃ​យ៉ាង​ប្រសើរ​វិញ។


ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ


ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។


ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​មនុស្សនឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។


ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​របស់​គេ​ភ្លឺ​ដូច​ជា​ត្បូង​កណ្តៀង។


ពី​ដើម អ្នក​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ អ្នក​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​មុខ គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណី‌ជោតិ កណ្តៀង មរកត បារកេត និង​មាស ឯ​ក្រាប់ និង​ខ្លុយ​របស់​អ្នក បាន​ត្រៀម​ទុក​សម្រាប់​អ្នក​តាំង​ពី​ថ្ងៃ​ដែល​អ្នក​កើត​មក។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ការ​នេះ គេ​នឹង​ក្លាយ​ជា​របស់​យើង គឺ​ជា​របស់​យើង​ពិត​ប្រាកដ ហើយ​យើង​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម