Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 26:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ត្រូវ​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​ត្រសាល ហើយយក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ត្រូវ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​ត្រូវ​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សំរាប់​គ្រប​ត្រសាល ហើយ​នឹង​គំរប​ស្បែក​ផ្សោត ដើម្បី​នឹង​គ្រប់​ពី​លើ​នោះ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ត្រូវ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

សូមមើលជំពូក ចម្លង




និក្ខមនំ 26:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ខ្ញុំ ដោយ​បំបាំង​ខ្ញុំ​នៅ​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីកំបាំង នៃ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។


ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន


វាំង‌នន​ដែល​សល់​មួយ​ហត្ថ​ទាំង​សង​ខាង​តាម​បណ្តោយ​ផ្ទាំង​ទាំង​ប៉ុន្មាន ត្រូវ​ទម្លាក់​ទៅ​បាំង​រោង​ឧបោ‌សថ​ទាំង​សង​ខាង។


អស់​អ្នក​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។


ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន


លោក​ក៏​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​លើ​ត្រសាល ហើយ​មួយ​ទៀត​ពី​ស្បែក​ផ្សោត សម្រាប់​គ្រប​ពី​លើ​ថែម​ទៀត។


គម្រប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម គម្រប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សម្រាប់​ខាំង


ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់​ក្រ គឺជា​ទី​មាំមួន​ដល់​មនុស្ស​កម្សត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្លប់​បាំង​កម្ដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង។


នឹង​មាន​រោង​បារាំ សម្រាប់​ជា​ម្លប់​បាំង​កម្ដៅ​នៅ​ពេល​ថ្ងៃ និង​សម្រាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង។


យើង​បាន​តែង​អ្នក​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​អ្នក ហើយ​ក្រវាត់​អ្នក​ដោយ​សំពត់​ទេស‌ឯក រួច​ឃ្លុំ​ដោយ​សំពត់​ព្រែ។


ហើយ​គេ​ត្រូវ​យក​ចង្កៀង និង​ប្រដាប់​ទាំង​នោះ ដាក់​ក្នុង​ស្បែក​ផ្សោត រួច​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។


គេ​ត្រូវ​សែង​ផ្ទាំង​សំពត់​រោង​ឧបោសថ និង​ត្រសាល​ជំនុំ គម្រប​ត្រសាល គម្រប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ព្រម​ទាំង​រនាំង​បាំង​ទ្វារ​ចូល​ត្រសាល​ជំនុំ


ពេល​ត្រូវ​រើ​ជំរំ អើរ៉ុន និង​កូន​របស់​គាត់ ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន​ដែល​បិទ​បាំង យក​ទៅ​គ្រប់​លើ​ហិប​នៃ​សេចក្ដី‌សញ្ញា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម