Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 23:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កុំ​យល់​មុខ​អ្នក​ណា​នៅ​ក្នុង​រឿង​ក្ដីឡើយ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រ​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគ‌យល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​កុំ​ឲ្យ​យល់​មុខ​ខាង​ឯ​អ្នក​ក្រ​ក្នុង​ការ​ក្តី​គេ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ពេល​កាត់​ក្តី មិន​ត្រូវ​យោគ​យល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ ជា​អ្នក​ក្រី​ក្រ​ក៏​ដោយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 23:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​បង្វែរ​យុត្តិ‌ធម៌​ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឡើយ។


ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។


កុំ​ឲ្យ​កេង​យក​របស់​មនុស្ស​ក្រ ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ ក៏​កុំ​សង្កត់‌សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ


វេទនា​ដល់​ពួក​អ្នក ដែល​ចេញ​បញ្ញត្តិ​ទុច្ចរិត និង​ពួក​អ្នក​ដែល​តែង​ច្បាប់​វៀច‌វេរ


អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ជំនុំ​ជម្រះ​អ្នក​ជិត​ខាង​អ្នក​ដោយ​សុចរិត។


ដ្បិត​យើង​ដឹង​ហើយ​ថា អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​មាន​ច្រើន​ណាស់ ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នាក៏​សម្បើម​ណាស់​ផង អ្នក​រាល់​គ្នា​នេះ​ហើយ​ដែល​ធ្វើទុក្ខ​មនុស្ស​សុចរិត ហើយ​ស៊ី​សំណូក ក៏បង្វែរ​មនុស្ស​កម្សត់​ទុគ៌ត​នៅ​ទ្វារ​ក្រុង ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្ថិត​លើ​ព្រះ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា ត្រូវ​នាំ​មក​ឯ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពិចារណា​មើល"។


មិន​ត្រូវ​បង្ខូច​យុត្តិ‌ធម៌​ឡើយ ក៏​មិន​ត្រូវមាន​ចិត្ត​លម្អៀង​ទៅ​ខាង​ណា ឬ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ប្រាជ្ញទៅ​ជា​ខ្វាក់ ហើយ​បង្ខូច​ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត។


ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម