Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ពេល​ឈ្លោះ​គ្នា ហើយ​មាន​ម្នាក់​បាន​យក​ថ្ម​ទៅ​គប់​ម្នាក់​ទៀត ឬ​ដាល់​តប់​គេ តែ​មិន​ដល់​ស្លាប់​ទេ គ្រាន់​តែ​ឈឺ​ដេក​នៅ​គ្រែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​ម្នាក់​យក​ដុំ​ថ្ម​គប់ ឬ​ដាល់​គូ‌វិវាទ​របស់​ខ្លួន រហូត​ដល់​របួស​ធ្ងន់ តែ​មិន​ស្លាប់​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​អ្នក​១​បាន​យក​ថ្ម​ទៅ​គប់​អ្នក​១ ឬ​ដាល់​តប់​គេ តែ​មិន​បាន​ស្លាប់​ទេ គ្រាន់​តែ​ឈឺ​ដល់​ដេក​នៅ​គ្រែ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​ម្នាក់​យក​ដុំ​ថ្ម​គប់ ឬ​ដាល់​គូ​វិវាទ​របស់​ខ្លួន រហូត​ដល់​របួស​ធ្ងន់ តែ​មិន​ស្លាប់​ទេ

សូមមើលជំពូក ចម្លង




និក្ខមនំ 21:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​កូន​ប្រុស​ពីរ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចម្ការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​មួយ​បាន​វាយ​មួយ​ស្លាប់​ទៅ។


នៅ​ថ្ងៃ​បន្ទាប់ កាល​លោក​ចេញ​ទៅ ឃើញ​សាសន៍​ហេព្រើរ​ពីរ​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​ទៅ​អ្នក​ដែល​ធ្វើ​ខុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​របស់​ខ្លួន​ដូច្នេះ?»


អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​ដល់​ឪពុក ឬ​ម្តាយ​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។


រួច​ប្រសិន‌បើ​អ្នក​រង​គ្រោះ​នោះ​ក្រោក​កាន់​ឈើ​ច្រត់​ដើរ​ទៅ​ក្រៅ​បាន នោះ​អ្នក​ដែល​បាន​វាយ​នឹង​បាន​រួច តែ​ត្រូវ​សង​ជំងឺ​ចិត្ត ព្រោះ​គេ​មិន​អាច​ធ្វើ​ការ​បាន ហើយ​ត្រូវ​សង​ថ្លៃ​មើល​ជំងឺ រហូត​ទាល់​តែ​អ្នក​នោះ​ជា​សះ​ស្បើយ។


ប្រសិន‌បើ​អ្នក​ណា​វាយ​បាវ​បម្រើ​ប្រុស ឬ​បាវ​បម្រើ​ស្រី​របស់​ខ្លួន​ដោយ​ដំបង ហើយ​បាវ​បម្រើ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​របស់​ខ្លួន ចៅ‌ហ្វាយ​នោះ​ត្រូវ​តែ​ទទួល​ទោស។


ពេល​មនុស្ស​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​ទទួល​ទោស តាម​បន្ទុក​ដែល​ប្តី​របស់​នាង​នឹង​ដាក់​បន្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​តាម​ដែល​ចៅ‌ក្រម​កំណត់​ឲ្យ។


«នៅ​ពេល​បុរស​កំពុង​ប្រវាយ​តប់​គ្នា ហើយ​ប្រពន្ធ​របស់​បុរស​ម្នាក់ ចូល​មក​ជួយ​សង្គ្រោះ​ប្តី​របស់​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ‌ខ្មាស​របស់​អ្នក​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម