Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 18:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​យេត្រូ​ក៏​មាន​ចិត្ត​ត្រេក​អរ​ចំពោះ​ការ​ល្អទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​អ៊ីស្រា‌អែល ដោយ​ព្រះ‌អង្គ​បាន​ជួយ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យេត្រូ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 យេត្រូ​ក៏​មាន​សេចក្ដី​អំណរ ដោយ​អស់​ទាំង​សេចក្ដី​ល្អ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​អ៊ីស្រាអែល ដោយ​ទ្រង់​បាន​ជួយ​ឲ្យ​គេ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​យេត្រូ​មាន​ចិត្ត​រីក​រាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡាបាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។

សូមមើលជំពូក ចម្លង




និក្ខមនំ 18:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​អ្នក​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​យើង​វិញ ពី​ព្រោះ​យើង​បាន​លោះ​អ្នក​ហើយ។


ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ការ​ហើយ ឱ​ផែនដី​ដ៏ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ ពួក​យ៉ាកុប​ទាំង​អស់​ហើយ ព្រះ‌អង្គ​នឹង​តម្កើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។


ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ព្រះ‌អង្គ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​ដល់​យើង​រាល់​គ្នា និង​សេចក្ដី​សប្បុរស​ដ៏​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​គេ តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ព្រះ‌អង្គ។


ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ជា‌មួយគ្នា ហើយ​មាន​អំណរ​ដោយ​ព្រោះ​ក្រុង​នេះ​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយជា​មួយ​ក្រុង​នេះ


ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។


ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ


ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​សាសន៍​កែន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​កណ្ដាល​ពួក​អាម៉ាឡេក​ទៅ ក្រែង​ត្រូវ​ស្លាប់​ជា‌មួយ​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​បាន​សម្ដែង​សេចក្ដី​សប្បុ‌រស ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក្នុង​កាល​ដែល​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ ដូច្នេះ ពួក​សាសន៍​កែន​ក៏​ថយ​ចេញ​ពី​កណ្ដាល​ពួក​អាម៉ាឡេក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម