Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​យើង​ខ្ញុំ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ម៉ូសេ​ទូល​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ម៉ូសេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហើយ​នឹង​ហ្វូង​ចៀម​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​នេះ​គឺ​ជា​បុណ្យ​ព្រះ‌យេហូវ៉ា​សំរាប់​យើង​ខ្ញុំ​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ម៉ូសា​ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ជូនអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​ផ្ទះ​របស់​លោក​យ៉ូសែប​ទាំង​អស់ បង‌ប្អូន​របស់​លោក និង​ពួក​ផ្ទះ​ឪពុក​របស់​លោក​ទាំង​អស់ ក៏​បាន​ឡើង​ទៅ​ជាមួយ​ដែរ ទុក​តែ​កូន​ក្មេង ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​កូសែន។


ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ចុះ ប្រសិន‌បើ​យើង​បើក​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា​ទៅ​មែន! តែ​ច្បាស់​ហើយ អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។


យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា‌មួយ មិន​ឲ្យ​មាន​សល់​ក្រចក​ណា​មួយ​ឡើយ ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ហ្វូង​សត្វ​នោះ​ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ត្រូវ​យក​អ្វី​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ទៅ​ដល់​ទី​នោះ»។


ចូរ​នាំ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ដូច​ដែល​អ្នក​បាន​និយាយ ហើយ​ចេញ​ទៅ រួច​ឲ្យ​ពរ​យើង​ផង!»។


កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស​ដើរ​ដោយ​ជើង ទៅ​ដល់​ក្រុង​ស៊ូកូថ មាន​ចំនួន​ប្រុសៗ​ប្រមាណ​ជា​ប្រាំមួយ​សែន​នាក់ ឥត​រាប់​ស្ត្រី និង​កូន​ក្មេង​ឡើយ។


មាន​បណ្ដា‌ជន​ដទៃ​ទៀត​ជា​ច្រើន​បាន​ឡើង​ទៅ​ជា‌មួយ​ពួក‌គេ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ គឺ​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​សន្ធាប់។


អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឲ្យ​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា។


គេ​នឹង​ស្តាប់​តាម​អ្នក ហើយ​អ្នក និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីព្ទ ទូល​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​យាង​មក​ជួប​យើង​ខ្ញុំ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ"។


ក្រោយ​នោះ​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​នៅ​ទី​រហោ‌ស្ថាន"»។


ពេល​នោះ ពួក​លោក​ទូល​ថា៖ «ព្រះ​របស់​សាសន៍​ហេព្រើរ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ ក្រែង​ព្រះ‌អង្គ​ស្ទុះ​មក​ប្រហារ​យើងខ្ញុំ ដោយ​អាសន្ន‌រោគ ឬ​ដោយ​ដាវ»។


ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ និង​ផល​ដំបូង​ពី​សេចក្ដី​ចម្រើន​របស់​ឯង ទាំង​អម្បាល‌ម៉ាន​ចុះ


ចូរ​នឹក​ចាំ​ពី​ព្រះ​អាទិករ​របស់​អ្នក ក្នុង​កាល​ដែល​នៅ​ក្មេង​នៅ​ឡើយ មុន​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា «ខ្ញុំ​អស់​សប្បាយ​ហើយ»


នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។


ឪពុក​រាល់​គ្នា​អើយ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​ឡើយ តែ​ត្រូវ​អប់រំ​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់​តឿន​របស់​ព្រះ‌អម្ចាស់​វិញ។


ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ទេ ចូរ​រើស​យក​ព្រះ​ណា​ដែល​អ្នក​រាល់​គ្នា​ចង់​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ ទោះ​បើ​ជា​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ ឬ​ព្រះ​របស់​សាសន៍​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​រស់​នៅ​នេះ​ក្តី រី​ឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម