Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទេ មិន​កើត​ទេ ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​តែ​ប្រុសៗ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​បណ្តេញ​លោក​ទាំង​ពីរ​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ទេ មិន​កើត​ទេ! ទុក​ឲ្យ​តែ​ប្រុសៗ​ចេញ​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឈប់​សិន ចូរ​ឯង​រាល់​គ្នា​ចេញ​ទៅ​តែ​ពួក​ប្រុសៗ​ប៉ុណ្ណោះ ដើម្បី​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ឯង​រាល់​គ្នា​បាន​សូម​ដូច្នេះ​ហើយ រួច​គេ​ក៏​បណ្តេញ​លោក​ទាំង​២​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ទេ មិន​កើត​ទេ! ទុក​ឲ្យ​តែ​ប្រុសៗ ចេញ​ទៅ​គោរព​បម្រើអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​ដេញ​អ្នក​ទាំង​ពីរ​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត


ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ចុះ ប្រសិន‌បើ​យើង​បើក​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា​ទៅ​មែន! តែ​ច្បាស់​ហើយ អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។


ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​ចេញ​ពី​យើង​ទៅ ត្រូវ​ប្រយ័ត្ន កុំ​មក​ជួប​មុខ​យើង​ទៀត​ឲ្យ​សោះ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​មក​ជួប​មុខ​យើង នោះ​អ្នក​ត្រូវ​ស្លាប់​ជា​មិន​ខាន»។


ប៉ុន្ដែ ស្តេច​ស្រុក​អេស៊ីព្ទ​មាន​រាជ‌ឱង្ការ​មក​ពួក​លោក​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​មនុស្ស​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម