Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 9:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហេតុ​នេះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ដែល​រស់​នៅ​តាម​ជន​បទ ខាង​ក្រៅ​ទី​ក្រុង គេ​នាំ​គ្នា​កាន់​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ផល្គុន ជា​ថ្ងៃ​សប្បាយ​រីក‌រាយ ហើយ​ជប់‌លៀង និង​ជា​ថ្ងៃ​មួយ​ដែល​គេ​ជូន​ជំនូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន ជា​ថ្ងៃ​សំរាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 9:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​តាម​អាណា​ខេត្ត និង​នៅ​តាម​ទី​ក្រុង នៅ​កន្លែង​ណា​ដែល​រាជ‌បញ្ជា និង​រាជ​ក្រឹត្យ​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​ពួក​សាសន៍​យូដា​ក៏​មាន​អំណរ​សប្បាយ មាន​ការ​ជប់‌លៀង និង​មាន​ថ្ងៃ​ឈប់​សម្រាក ក៏​មាន​សាសន៍​ដទៃ​ជា​ច្រើន​ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ព្រោះគេ​ភ័យ​ខ្លាចដល់​សាសន៍​យូ​ដា។


ឯ​ម៉ា‌ដេកាយ បាន​កត់​ត្រា​សេចក្ដី​ទាំង​នេះ ហើយ​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ


ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។


ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំលោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ។


ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​សម្រាប់​អ្នក​រាល់​គ្នា។


ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ នៅ​ក្រុង​ណា​មួយ​នៃ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ដែល​ក្រ​នោះ​ឡើយ


អ្នក និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​អ្នក ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។


អ្នក​ត្រូវ​អរ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​របស់​អ្នក រួម​ជា‌មួយ​កូន​ប្រុសកូន​ស្រី​របស់អ្នក បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា‌មួយ​អ្នក។


ទី​ក្រុង​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​កំផែង​ការពារ​យ៉ាង​ខ្ពស់ មាន​ទ្វារ និង​រនុក ក្រៅ​ពី​នោះ ភូមិ​ជា​ច្រើន​គ្មាន​កំផែង​ទេ។


មនុស្ស​នៅ​ផែនដី​នឹង​មាន​អំណរ ហើយ​អបអរ​សាទរ ដោយ​អ្នក​ទាំង​ពីរ​បាន​ស្លាប់ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ហោរា​ទាំង​ពីរ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​វេទនា​ជា​ខ្លាំង។


សូម​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជម្រាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​យុវជន​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មក​រក​លោក​ត្រូវ​ពេល​ល្អ​ណាស់ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម