Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ទីដប់​បី ខែ​ផល្គុន ហើយ​នៅ​ថ្ងៃ​ទី​ដប់​បួន គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់​លៀង ហើយ​សប្បាយ​រីក‌រាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣ ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 9:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ដប់​បី ក្នុង​ខែ​ទីមួយ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​នាយក​តំណាង​ស្តេច ពួក​ចៅ‌ហ្វាយ​ខេត្ត​ដែល​គ្រប់​គ្រង​នៅ​គ្រប់​អាណា​ខេត្ត និង​ពួក​មន្ត្រី​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ក្នុង​នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទម្រង់​របស់​ស្តេច​ទៀត​ផង។


នៅ​វេលា​នោះ គឺ​ថ្ងៃទី​ម្ភៃ​បី ខែ​ទីបី ជា​ខែ​ជេស្ឋ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ​បញ្ជា តាម​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​នាយក​តំណាង​ស្ដេច ពួកទេសាភិបាល ហើយ​ពួក​មន្ត្រី​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ​ពីរ​អាណា​ខេត្ត ចាប់​តាំង​ពី​ស្រុកឥណ្ឌា រហូត​ដល់​ស្រុក​អេធី‌យ៉ូពី គឺ​ដល់​គ្រប់​ទាំង​អាណា​ខេត្ត តាម​អក្សរ​ជាតិ និង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​សាសន៍​យូដា តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ។


លុះ​ដល់​ខែ​ទី​ដប់ពីរ ដែល​ជា​ខែ​ផល្គុន នៅ​ថ្ងៃ​ទី​ដប់​បី​នោះ កាល​រាជ‌បញ្ជា និង​រាជ‌ក្រឹត្យ​របស់​ស្តេច​ហៀប​នឹង​ត្រូវ​បាន​គេ​អនុវត្ត នៅ​ថ្ងៃ​ដដែល​នោះ​ឯង កាល​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា សង្ឃឹម​ថា​នឹង​មាន​អំណាច​លើ​ពួក‌គេ នោះ​ស្ថាន​ភាព​ក៏​បាន​ផ្លាស់​ប្ដូរ គឺ​ពួក​សាសន៍​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​អស់​អ្នក​ដែល​ស្អប់​គេ​នោះ​វិញ។


ប៉ុន្ដែ ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន បានប្រ​មូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទីដប់​បី និង​នៅ​ថ្ងៃ​ទី​ដប់​បួន ហើយ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ដោយ​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់‌លៀង ហើយ​សប្បាយ​រីក‌រាយ។


ដោយ​បង្គាប់​ឲ្យ​ពួក‌គេ​កាន់​ថ្ងៃ​ទី​ដប់​បួន ខែ​ផល្គុន និង​ថ្ងៃ​ទី​ដប់​ប្រាំ​ផង ជា​រៀង​រាល់​ឆ្នាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម