Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត​ៗ ដែល​នៅ​តាម​អាណា​‌ខេត្ត​របស់​ស្ដេច ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិត​ខ្លួន​ដែរ ហើយ​គេ​បាន​ស្រាក​ស្រាន្ត‌ពី​ខ្មាំង​សត្រូវ​របស់​គេ គេ​បាន​សម្លាប់​អស់​អ្នក​ដែល​ស្អប់​គេ អស់​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែមិនបាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ជន‌ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ‌ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សំឡាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ជន‌ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ‌ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 9:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​ៗ​របស់​លោក​យ៉ាកុប​ឯ​ទៀតៗ​ក៏​មក​យក​របស់​របរ​ពី​សាក​សព​ទាំង​នោះ ហើយ​រឹប​យក​អ្វីៗ​ក្នុង​ក្រុង​នោះ ព្រោះ​អ្នក​ក្រុង​នោះ​បាន​បង្ខូច​ប្អូន​ស្រី​របស់​គេ។


ឯ​ក្នុង​សំបុត្រ​ទាំង​នោះ ស្ដេច​អនុ‌ញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បានប្រ​មូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិតរបស់​ខ្លួន ហើយ​ឲ្យ​បំផ្លាញ សម្លាប់ និង​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ​ដល់​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រជា‌ជន​ណា ឬ​អាណា​ខេត្ត​ណា​ដែល​នឹង​លើក​គ្នា​មក​ធ្វើ​បាប​ខ្លួន រួម​ទាំង​កូន​ក្មេង និង​ស្ដ្រី ហើយ​ឲ្យ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ


ពួក​សាសន៍​យូដា​បាន​ប្រ‌មូល​ផ្ដុំ​គ្នា​នៅ​តាម​ទី​ក្រុង​របស់​ខ្លួន នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដើម្បី​តយុទ្ធ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ពួក‌គេ ហើយ​គ្មាន​អ្នក​ណា​អាច​ឈរ​ទាស់​នឹង​ពួក‌គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​ភ័យ​ខ្លាច​ពួក​សាសន៍​យូដា​គ្រប់ៗ​គ្នា។


ដើម្បី​សម្រេច​ការ​សង‌សឹក ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន និង​ដាក់​ទោស​ដល់​ប្រជាជន​ទាំង‌ឡាយ


តែ​ដាវ​របស់​គេ​នឹង​ចាក់​ចូល ទៅ​ក្នុង​បេះ​ដូង​ខ្លួន​គេវិញ ហើយ​ធ្នូរ​របស់​គេ​នឹង​ត្រូវ​បែក​បាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម