Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ស្ដេច​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​‌រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន រួចគេ​បាន​ព្យួរ​ខ្មោច​កូន​ប្រុស​ទាំង​ដប់​របស់​ហាម៉ាន​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 9:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ចេញ​បង្គាប់​ថា ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឬ​ពួក​សង្ឃ និង​ពួក​លេវី នៅ​ក្នុង​រាជា​ណាចក្រ​របស់​យើង គឺ​អស់​អ្នក​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម នោះ​យើង​អនុញ្ញាត​ឲ្យ​ទៅជាមួយ​លោក។


ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។


ពេល​នោះ ហា‌បូណា ជា​មហា​តលិក​មួយ​រូប​របស់​ស្ដេច ទូល​ថា៖ «មើល​ហ្ន៍ មាន​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ​នៅ​ផ្ទះ​លោក​ហាម៉ាន ដែល​លោក​ហាម៉ាន​បាន​រៀប​ចំ​សម្រាប់​ព្យួរ​ក​លោក​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​រាយ​ការណ៍​សង្គ្រោះ​ព្រះ‌ករុណា»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យក​ជន​នេះ ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ»។


ព្រះ​នាង​អេសធើរ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​ថ្ងៃ​ស្អែក សូម​បើក​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​បាន​ធ្វើ​តាម​រាជ​ក្រឹត្យ​ដូច​ថ្ងៃ​នេះ​ដែរ ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​ដប់​នាក់​លើ​បង្គោល​នោះ​ផង»។


ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​ប្រមូល​ផ្ដុំ​គ្នា នៅ​ថ្ងៃ​ទីដប់​បួន ក្នុង​ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សម្លាប់​មនុស្ស​បីរយ​នាក់​ទៀត នៅ​ក្រុង​ស៊ូសាន តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។


មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ តែ​ផ្ទះ​របស់​មនុស្ស​សុចរិត បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។


ប្រសិន‌បើ​អ្នក​ណា​បង្កើត​បាន​កូន​មួយរយ​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ទោះ​ជា​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង ខ្ញុំ​យល់​ថា កូន​ដែល​រលូត​កើត​មុន​កំណត់​វិសេស​ជាង​អ្នក​នោះ។


បន្ទាប់​មក គាត់​មើល​ទៅ​សាសន៍​អាម៉ា‌ឡេក ហើយ​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «អាម៉ា‌ឡេក​ជា​សាសន៍​ទីមួយ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ តែ​ចុង​បំផុត​របស់​គេ​នឹង​ត្រូវ​វិនាស​ទៅ»។


ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ»)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម