Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ សេរែស ជា​ប្រពន្ធ​របស់​លោក និង​មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន​របស់​លោក​ក៏​ពោល​ឡើង​ថា៖ «ចូរ​ឲ្យ​គេ​ដំឡើង​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ ហើយ​ព្រឹក​ឡើង​ចូល​ទៅ​ទូល​សូម​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ នោះ​ទើប​លោក​អាច​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ជា​មួយ​ស្តេច​បាន​ដោយ​អំណរ»។ គំនិត​នេះ​ពេញ​ចិត្ត​ហាម៉ាន​ណាស់ ហើយ​លោក​ក៏​ឲ្យ​គេ​ដំឡើង​បង្គោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​ស្រី​សេរែស ជា​ភរិយា ព្រម​ទាំង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ដំ​ឡើង​បង្គោល​មួយ កម្ពស់​ហា‌សិប​ហត្ថ ហើយ​ស្អែក លោក​ទូល​សូម​ព្រះ‌រាជា​ព្យួរ-ក​ម៉ាដេ‌កាយ​ទៅ។ ដូច្នេះ លោក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន​ណាស់ លោក​ក៏​ឲ្យ​គេ​ដំ​ឡើង​បង្គោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​សេរែស ជា​ប្រពន្ធ​លោក នឹង​ពួក​សំឡាញ់​ទាំង​ប៉ុន្មាន​ក៏​និយាយ​ឡើង​ថា ត្រូវ​ឲ្យ​គេ​ដំឡើង​ឈើ​កំពស់​៥០​ហត្ថ រួច​ដល់​ព្រឹក​ឡើង ឲ្យ​ចូល​ទៅ​ទូល​សូម​ច្បាប់​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ចង​ក​ព្យួរ​ទៅ ដូច្នេះ លោក​នឹង​ចូល​ទៅ​ពិសា​លៀង​ជា​មួយ​នឹង​ស្តេច ដោយ​អំណរ​បាន ដំណើរ​នោះ​បាន​ពេញ​ចិត្ត​ដល់​ហាម៉ាន លោក​ក៏​ឲ្យ​គេ​ដំឡើង​ឈើ​សំរាប់​ព្យួរ​នោះ​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​ស្រី​សេរែស ជា​ភរិយា ព្រម​ទាំង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​របស់​គាត់​និយាយ​ថា៖ «ចូរ​ឲ្យ​គេ​ដំ​ឡើង​បង្គោល​មួយ កំពស់​ហា‌សិប​ហត្ថ ហើយ​ស្អែក អ្នក​សូម​ស្តេច​ព្យួរ​ក​ម៉ាដេ‌កាយ​ទៅ។ ដូច្នេះ អ្នក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ជា​មួយ​ស្តេច ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន​ណាស់ គាត់​ក៏​ឲ្យ​គេ​ដំ​ឡើង​បង្គោល។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហ៊ី‌ថូផែល​ក៏​ឆ្លើយ​ថា៖ «សូម​ទ្រង់​ចូលទៅឯ​ពួក​អ្នក​ម្នាង​របស់​‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ និង​ដឹង​ថា បិតា​ទ្រង់​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ទ្រង់ គេ​នឹង​មាន​កម្លាំង​ឡើង»។


(គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។


យេសិ‌បិល​ជា​មហេសី ទូល​ថា៖ «តើ​ឥឡូវ​នេះ ទ្រង់​សោយ‌រាជ្យ​នៅ​នគរ​អ៊ីស្រា‌អែល​មិន​មែន​ឬ? សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ ឲ្យ​ព្រះ‌ហឫ‌ទ័យ​បាន​រីក‌រាយ​សប្បាយ​ចុះ ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ដល់​ទ្រង់»។


ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​ណា​នៅ​ដើរ​ក្នុង​ទី‌ធ្លា​នោះ?» ពេល​នោះ ហាម៉ាន​ទើប​នឹង​មក​ដល់​ទី‌ធ្លា​ខាង​ក្រៅ​រាជ​ដំណាក់ ដើម្បី​ទូល​សូម​ស្តេច​យក​ម៉ា‌ដេកាយ​ទៅ​ព្យួរក​នៅ​លើ​បង្គោល​ដែល​លោក​បាន​រៀប​ចំ។


ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយយឹត​ធ្នូរ​ដើម្បី​ទម្លាក់​មនុស្ស​ទ័ល‌ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អស់​អ្នក ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់


មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។


សាសន៍​នានា​បាន​ផុង ទៅ​ក្នុង​រណ្តៅ​ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក។


ឯ​ពួក​នោះ គេ​រង់​ចាំ​តែ​នឹង​កម្ចាយ​ឈាម របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ


ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។


គេ​ស្គាល់​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដូច្នោះ សម​នឹង​ស្លាប់ ប៉ុន្តែ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ការ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ គឺ​គេ​ថែម​ទាំង​យល់​ព្រម​ជា​មួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ទៀត​ផង។


«ជើង​របស់​គេ​រហ័ស​តែ​នឹង​បង្ហូរ​ឈាម


មនុស្ស​នៅ​ផែនដី​នឹង​មាន​អំណរ ហើយ​អបអរ​សាទរ ដោយ​អ្នក​ទាំង​ពីរ​បាន​ស្លាប់ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ហោរា​ទាំង​ពីរ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​វេទនា​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម