Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ ហាម៉ាន​ទប់​ចិត្ត ហើយ​ត្រឡប់​ទៅ​ផ្ទះ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មិត្ត​សម្លាញ់ និង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក​ជួប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ប៉ុន្តែលោក​ទ្រាំ​អត់​នៅ ហួស​ទៅ​ឯ​ផ្ទះ​ខ្លួន​ទៅ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មិត្រ​សំឡាញ់ នឹង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គាត់​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ គាត់​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​យ៉ូសែប​មិន​អាច​ទប់ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជិត​លោក​បាន​ឡើយ ហើយ​លោក​ក៏​ស្រែក​ឡើង​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ថយ​ចេញ​ពី​ខ្ញុំ​ទៅ!»។ ដូច្នេះ ពេល​លោក​យ៉ូសែប​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់ នោះ​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​នៅ​ជាមួយ​ឡើយ។


ហាម៉ាន​រៀប​រាប់​ប្រាប់​ពួក‌គេ​ពី​ភាព​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​របស់​លោក ពី​ចំនួន​កូន​ប្រុសៗ​របស់​លោក និង​ពី​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​លើក​តម្កើង ហើយ​ពី​ដំណើរ​ដែល​ស្ដេច​តាំង​លោក​ឡើង ខ្ពស់​ជាង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។


ហាម៉ាន​រៀប​រាប់​ប្រាប់​សេរែស ជា​ប្រពន្ធ និង​មិត្ត​សម្លាញ់​របស់​លោក​ទាំង​ប៉ុន្មាន ពី​អស់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើតឡើង​ចំពោះ​លោក។ ពេល​នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក និង​សេរែស​ជា​ប្រពន្ធ ពោល​ទៅកាន់​លោក​ថា៖ «ប្រសិន‌បើ​ម៉ា‌ដេកាយ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​ផ្ដើម​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​ពុំ​អាចឈ្នះ​គាត់​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ប្រាកដ»។


កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម