Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 2:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ស្ត្រី​ក្រមុំ​នោះ​ចូល​ទៅ​គាល់​ស្តេច​បែប​យ៉ាង​នេះ នោះ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន គេ​បើក​ឲ្យ​នាង​ទាំង​អស់ ដើម្បី​យក​ពី​វិមាន​ស្ត្រី​ទៅ​កាន់​ដំណាក់​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​នាង​បាន​ចូល​ទៅ​ឯ​ស្តេច​បែប​យ៉ាង​នេះ​ឯង គឺ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន នោះ​ក៏​បាន​បើក​ឲ្យ​នាង ដើម្បី​នឹង​យក​ពី​មន្ទីរ​ពួក​ស្រីៗ​ទៅ​ឯ​ដំណាក់​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​នាង​ត្រូវ​ចូល​ទៅ​ជួប​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 2:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រៀង​រាល់​ថ្ងៃ ម៉ា‌ដេកាយ​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទី‌ធ្លា​វិមាន​ស្ត្រី ដើម្បី​ឲ្យ​ដឹង​ពី​សុខ​ទុក្ខ​របស់​អេសធើរ និង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​នាង។


តាម​ទំនៀម​សម្រាប់​ស្ត្រី ក្រោយ​ពី​បាន​ជម្រះ​កាយ​អស់​រវាង​ដប់​ពីរ​ខែ គឺ​ប្រាំមួយ​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​ប្រាំមួយ​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​អ្វីៗ​ដែល​សម្រាប់​ឲ្យ​ស្ត្រី​បាន​ស្អាត​បរិសុទ្ធ ព្រោះ​នេះ​ជា​រយៈ​ពេល​ដែល​គេ​សម្អិត​សម្អាង​សម្រាប់​នាង​តាម​ទំនៀម នោះ​ទើប​ស្ត្រី​ម្នាក់​ៗ​ចូល​ដល់​វេន​ដែល​ត្រូវ​ចូល​ទៅ​គាល់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស។


នៅ​ពេល​ល្ងាច​នាង​ចូល​ទៅ ហើយ​ព្រឹក​ឡើង​នាង​វិល​ទៅ​នៅ​វិមាន​ទី​ពីរ​របស់​ស្ត្រី ក្រោម​អំណាច​ស្អាស‌កាស ជា​មហា‌តលិក​រ​របស់​ស្តេច​ដែល​ថែ​រក្សា​ពួក​ស្ត្រី​អ្នក​ម្នាង។ នាង​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​លែង​តែ​ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម