Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គេ​បម្រើ​ភេសជ្ជៈ​នៅ​ក្នុង​ពែង​មាស ជា​ពែង​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ហ្លួង​ជា​បរិបូរ តាម​សណ្ឋាន​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្ដេច​ឲ្យ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គេ​ឲ្យ​ផឹក​ដោយ​ប្រដាប់​មាស​ដែល​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ហ្លួង​ជា​បរិបូរ​តាម​សណ្ឋាន​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

7 គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្ដេច​ឲ្យ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​ទាំង​ប្រដាប់​សម្រាប់​ព្រះបាទ​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សាឡូម៉ូន នោះ​គេ​មិន​សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ


អស់​ទាំង​ប្រដាប់​ដែល​សម្រាប់​ឲ្យ​ព្រះបាទ​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សាឡូម៉ូន ប្រាក់​មិន​សូវ​មាន​តម្លៃ​ប៉ុន្មាន​ទេ។


តាមព្រះ​រាជ​បញ្ជា​របស់​ស្ដេច ការ​ពិសា​ស្រា​ឥត​មាន​ដាក់​កំហិត​ឡើយ ដ្បិត​ស្ដេច​បាន​បង្គាប់​ឲ្យ​រាជ​បម្រើ​ទាំង​ប៉ុន្មាន​របស់ទ្រង់ បម្រើ​ជូន​ភ្ញៀវ​នីមួយៗ តាម​តែ​ភ្ញៀវ​ចង់​បាន។


ពេល​នោះ ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មន្ត្រី និង​ពួក​មហា‌តលិក​ទាំង​អស់​របស់​ស្ដេច គឺ​ជាពិធី​ជប់‌លៀង​របស់​ព្រះ​នាង​អេសធើរ។ ស្ដេច​ក៏​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​បាន​ឈប់​សម្រាក ព្រម​ទាំង​ចែក​ទាន ដោយ​ព្រះ​ហឫទ័យ​សទ្ធា។


ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម