Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​ស្តេច និង​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​ថា៖ «ព្រះនាង​វ៉ាសធី ជា​អគ្គ‌មហេសី​បាន​ធ្វើ​ខុស មិន​មែន​ត្រឹម​តែ​ចំពោះ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​អស់​ទាំង​ពួក​មន្ត្រី ដល់​អស់​ទាំង​ប្រជាជន ដែល​នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា​អ័ហាស៊ូរុស​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​មមូកាន លោក​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច នឹង​ពួក​នាយក​ទាំង​ប៉ុន្មាន​ថា អគ្គ‌មហេសី ព្រះ‌នាង​បាន​ប្រព្រឹត្ត​ខុស មិន​មែន​ត្រឹម​តែ​នឹង​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពួក​អ្នក​ជា​ប្រធាន នឹង​បណ្តាជន​ទាំង‌ឡាយ ដែល​នៅ​អស់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា​ទៀត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ស្តេច​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​អហា‌ស៊ូរុស​ដែរ

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស កាល​ទ្រង់​ចាប់​ផ្ដើម​សោយ‌រាជ្យ អ្នក​ស្រុក​នោះ​បាន​សរសេរ​សំបុត្រ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​ពួក​អ្នក​ស្រុក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម។


ស្ដេច​សួរ​ថា៖ «តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ដ្បិត​ព្រះ‌នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហាតលិក​បានទូល​ថ្វាយ​ដូច្នេះ?»


ដ្បិត​ការប្រព្រឹត្ត​របស់​អគ្គ‌មហេសី នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់ ហើយ​បណ្ដាល​ឲ្យ​គេ​មើល​ងាយ​ប្តី​របស់​ខ្លួន ព្រោះ​ពួក‌គេ​នឹង​ពោល​ថា "ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​យាង​មក​ទេ"។


ប៉ុន្ដែ កាល​លោក​ប៉ុល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅកាន់​ពួក​សាសន៍​យូដា​ថា៖ «ពួក​សាសន៍​យូដា​អើយ ប្រសិន‌បើ​ជា​បទ​ល្មើស ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ ខ្ញុំ​សម​នឹងទទួល​ស្តាប់​អ្នក​រាល់​គ្នា


ប៉ុន្ដែ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​កំពុង​ឈរ​នៅ​មុខ​សាលា​ក្តី​របស់​សេ‌សារ ជា​កន្លែង​ដែល​គួរ​កាត់​ក្ដីខ្ញុំ​បាទ។ ខ្ញុំបាទ​មិន​បាន​ប្រព្រឹត្ត​ខុស​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ឯកឧត្តម​ជ្រាប​ស្រាប់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម