Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នាង​រស់​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក រហូត​ដល់​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា «កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​មនុស្ស​ស្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នាង​រស់​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នាង​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក ទាល់​តែ​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​ស្ត្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នាង​រស់​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។

សូមមើលជំពូក ចម្លង




នាង​រស់ 3:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​មាន​តម្លៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ


កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ តែ​ត្រូវ​តាំង​ចិត្ត​ធ្វើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ។


ក៏​កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ពី​ការ​ល្អ​របស់​អ្នក​ឡើយ


កុំ​ធ្វើ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា ដល់​សាសន៍​ក្រិក ឬ​ក្រុម​ជំនុំ​របស់​ព្រះ​ឡើយ


ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​មែន​តែ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​ដែរ។


ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។


ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួ​ក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​លើក​តម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក។


លោក​ប្រាប់​ថា៖ «ចូរ​យក​អាវ​ធំ​ដែល​នាង​ពាក់​នោះ មក​ត្រដាង​ទៅ» នាង​ក៏​ត្រដាង នោះ​លោក​វាល់​ស្រូវ​ប្រាំមួយ​រង្វាល់ ដាក់​ឲ្យ​នាង​ទូល រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម