Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​បម្រើ​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​ណា‌អូមី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណាអូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អ្នក​បំរើ​នោះ​ឆ្លើយ​ថា នោះ​គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​នឹង​ន៉ាអូមី

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណា‌អូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។

សូមមើលជំពូក ចម្លង




នាង​រស់ 2:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​អាប់​រ៉ាម​ទូល​សួរ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វី​មក​ទូល‌បង្គំ បើ​ទូល‌បង្គំ​នៅ​តែ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ទូល‌បង្គំ​នោះ មាន​តែ​អេលា‌ស៊ើរ ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ?»


លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​លោក គឺ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ផ្ទះ ជា​អ្នក​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ថា៖ «ចូរ​ដាក់​ដៃ​របស់​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ


ដូច្នេះ លោក​ប៉ូទីផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ ដែល​ខំ​ប្រឹង​បម្រើគាត់ ហើយ​គាត់​តែង​តាំង​លោក​យ៉ូសែប​ឲ្យ​មើល​ខុស​ត្រូវលើ​ផ្ទះ​សំបែង ក៏​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់​ឲ្យ​លោក​គ្រប់​គ្រង។


លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​នោះ​ប្រាប់​មេការ​របស់​លោក​ថា "ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ចាប់​ផ្ដើម​ពី​អ្នក​ក្រោយ​បង្អស់ រហូត​ដល់​អ្នក​មុន​បង្អស់"។


«ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ?


ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។


រួច​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​ទៅ​ដល់​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា​ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា៖ «តើ​នេះ​ជា​ណា‌អូមី​មែន​ឬ?»


គឺ​យ៉ាង​នោះ​ហើយ ដែល​ណា‌អូមី​បាន​វិល​ពី​ស្រុក​ម៉ូអាប់​មក​វិញ មាន​ទាំង​នាង​រស់ ជា​សាសន៍​ម៉ូអាប់ កូន​ប្រសា​ខ្លួន មក​ជា​មួយ​ផង គេ​មក​ដល់​ភូមិ​បេថ្លេ‌ហិម នៅ​ដើម​រដូវ​ចម្រូត​ស្រូវ​ឱក។


រួច​លោកបូអូស​សួរ​ទៅ​អ្នក​បម្រើ ដែល​គាត់​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ចម្រូត​នោះ​ថា៖ «នាង​នេះ​ជា​កូន​អ្នក​ណា?»


នាង​បាន​សូម​យើង​ខ្ញុំ​ថា "សូម​ឲ្យ​ខ្ញុំ​រើស​សន្សំ​តាមគំនរ​កណ្ដាប់ពី​ក្រោយ​ពួក​អ្នកច្រូត​ផង"។ ដូច្នេះ នាង​ក៏​បាន​មក​ឈររង់​ចាំ​តាំង​ពី​ព្រលឹម រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​ទៅ​សម្រាក​ក្នុង​រោង​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម