ទំនុកតម្កើង 74:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ឱសូមកុំឲ្យពួកអ្នកដែលគេសង្កត់សង្កិន ត្រូវអាម៉ាស់ឡើយ សូមឲ្យមនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត បានសរសើរតម្កើងព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 សូមកុំឲ្យអ្នកដែលត្រូវគេសង្កត់សង្កិនត្រឡប់មកវិញទាំងអៀនខ្មាសឡើយ សូមឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្ដីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ។ សូមមើលជំពូកអាល់គីតាប21 សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងនាមទ្រង់។ សូមមើលជំពូក |
គេច្រៀងឆ្លើយឆ្លងគ្នា ដោយពាក្យសរសើរតម្កើង និងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ចំពោះអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង ដោយសម្រែកយ៉ាងខ្លាំង នៅពេលគេសរសើរតម្កើងព្រះយេហូវ៉ា ព្រោះគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។