Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 70:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ មាន​ចិត្ត​ត្រេក​អរ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ពោល​ជា‌និច្ច​ថា «ព្រះ​ធំ​អស្ចារ្យ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 សូមឲ្យ​អស់អ្នក​ដែល​ស្វែងរក​ព្រះអង្គ​បាន​រីករាយ និង​អរសប្បាយ​ក្នុង​ព្រះអង្គ សូមឲ្យ​អ្នកដែល​ស្រឡាញ់​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​និយាយ​ជានិច្ច​ថា​៖ “សូមឲ្យ​ព្រះ​ត្រូវបាន​លើកតម្កើង​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ព្រះអង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះអង្គ អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​រីក‌រាយ ហើយ​មាន​សេចក្ដី​អំណរ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់ បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ​បាន​លើក​ដំកើង​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ទ្រង់ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ទ្រង់ អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​អុលឡោះ​!»

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 70:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ ហើយ​សប្បាយ​រីក​រាយ​វិញ សូម​ឲ្យ​គេ​ពោល​ឡើង​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យអ្នក​បម្រើ​ព្រះ‌អង្គ​បានចម្រុង​ចម្រើន!»។


រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ សូម​ឲ្យ​គេ​បាន​អរ​សប្បាយ ហើយ​រីក​រាយ​ក្នុង​ព្រះ‌អង្គ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ បាន​ពោល​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម!»


តែ​សូម​ឲ្យ​អស់​អ្នក​ដែល​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ បាន​រីក‌រាយ​ឡើង សូម​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ សូម​ព្រះ‌អង្គ​រក្សា​ការ​ពារ​គេ ហើយ​សូម​ឲ្យ​អស់​អ្នក ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ បាន​ត្រេក‌អរក្នុង​ព្រះ‌អង្គ។


ឱ​មនុស្ស​សុចរិត​អើយ ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ​ចុះ!


ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។


ព្រះ‌យេហូវ៉ា​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ គឺ​ដល់​ព្រលឹង​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តែ​ការ​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម