Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ដែល​ខ្សោះ​ល្វើយ បាន​ស្រស់​បស់​ឡើង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ឱ​ព្រះ​អើយ ព្រះអង្គ​បង្អុរ​ភ្លៀង​យ៉ាងបរិបូរ​; នៅពេល​មរតក​របស់ព្រះអង្គ​ចុះខ្សោយ ព្រះអង្គ​ស្ដារ​វា​ឡើងវិញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ឱ​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំ មក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ បាន​រស់​រាន​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ ក៏​បាន​តាំង​មរដក​ទ្រង់​ដែល​ហេវ​នោះ ឲ្យ​ជាប់​មាំ‌មួន​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ឱ​អុលឡោះ​អើយ! ទ្រង់​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំ មក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ទ្រង់ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ បាន​រស់​រាន​ឡើង​វិញ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ»។ ព្រះ‌យេហូវ៉ា​យាង​ទៅ​តាម​ទី​នោះ ហើយ​មាន​ខ្យល់​ព្យុះ​បក់​គំហុក​យ៉ាង​ខ្លាំង បក់​មក​ប៉ះ​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ។


ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​យាង​ចុះ​មក​លើ​ភ្នំ គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។


យើង​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំ‌វិញ​ភ្នំ​តូច​របស់​យើង ជា​ទី​ឲ្យ​ពរ យើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក​មួយ​មេៗ។


នោះ​ព្រះ‌អង្គ នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដើម្បី​ឲ្យអ្នករាល់​គ្នា​អាច​ប្រមូល​ផលស្រូវ ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ប្រេង


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ព្រះ‌អង្គ​បាន​យាង​ចេញ​ពី​ភ្នំ​សៀរ កាល​ព្រះ‌អង្គ​បាន​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​ញាប់​ញ័រ ផ្ទៃ​មេឃ​ក៏​បង្អុរ អើ ពពក​បាន​បង្អុរ​ទឹក​ចុះ​មក។


ភ្នំ​ទាំង​ឡាយ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សូម្បី​តែ​ភ្នំ​ស៊ី‌ណាយ ក៏​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម