ទំនុកតម្កើង 51:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ពេលនោះ ព្រះអង្គមុខជាសព្វព្រះហឫទ័យ នឹងយញ្ញបូជាដែលថ្វាយដោយវិញ្ញាណត្រឹមត្រូវ ព្រមទាំងតង្វាយដុត គឺតង្វាយដុតទាំងមូលផង ដូច្នេះ គេនឹងថ្វាយគោឈ្មោលនៅលើអាសនា របស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 យ៉ាងនោះឯង ព្រះអង្គនឹងសព្វព្រះហឫទ័យនឹងយញ្ញបូជានៃសេចក្ដីសុចរិត តង្វាយដុត និងតង្វាយដុតទាំងមូល នោះគេនឹងថ្វាយគោឈ្មោលនៅលើអាសនារបស់ព្រះអង្គ៕ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យ នឹងតង្វាយដែលស្របតាមវិន័យ*របស់ព្រះអង្គ គឺតង្វាយដុតទាំងមូល ហើយគេនឹងយកគោឈ្មោល មកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 នោះទ្រង់នឹងសព្វព្រះហឫទ័យ ដោយដង្វាយនៃសេចក្ដីសុចរិត គឺជាដង្វាយដុតនឹងយញ្ញបូជាថ្វាយទាំងមូលផង ដូច្នេះគេនឹងថ្វាយគោឈ្មោលនៅលើអាសនានៃទ្រង់។ សូមមើលជំពូកអាល់គីតាប19 ពេលនោះ ទ្រង់មុខជាពេញចិត្ត នឹងជំនូនដែលស្របតាមហ៊ូកុំរបស់ទ្រង់ គឺគូរបានដុត ហើយគេនឹងយកគោឈ្មោល មកជូននៅលើអាសនៈរបស់ទ្រង់ដែរ។ សូមមើលជំពូក |
ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។