Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យុវជន និង​យុវនារី មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ទាំង​មនុស្សកំលោះ​ទាំង​ស្រីក្រមុំ ទាំង​ពួក​ចាស់ៗ​ទាំង​ពួក​ក្មេង​ៗ​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យុវជន និង​យុវ‌នារី មនុស្ស​ចាស់​ជរា និង​កូន​ក្មេង ចូរ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យុវជន និង​យុវ‌នារី មនុស្ស​ចាស់​ជរា និង​កូន​ក្មេង ចូរ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ចម្រៀង​នៅ​ខាង​មុខ ពួក​ភ្លេង​នៅ​ខាង​ក្រោយ នៅ​កណ្ដាល​មាន​ពួក​ស្រី​ក្រមុំ​នាំ​គ្នា​វាយ​ក្រាប់។


ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​នៅ​ស្ងៀម។


គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។


ដ្បិត​សេចក្ដី​ចម្រើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លម្អ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំលោះៗ​ចម្រើន​កម្លាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ ឲ្យ​ពួក​ក្រមុំៗ​បាន​ចម្រើន​ដូច​គ្នា។


ពេល​ព្រះ‌អង្គ​យាង​ទៅ​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ហ្វូង​ចាប់​ផ្តើម​មាន​ចិត្ត​រីក‌រាយ ហើយ​សរសើរ​តម្កើង​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​គេ​បាន​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម