ទំនុកតម្កើង 137:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ៙ តើឲ្យយើងច្រៀងបទរបស់ព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចកើត? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 តើយើងច្រៀងចម្រៀងរបស់ព្រះយេហូវ៉ានៅទឹកដីបរទេសដូចម្តេចកើត? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់ មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចបាន សូមមើលជំពូកអាល់គីតាប4 តើឲ្យយើងយកបទតម្កើងអុលឡោះតាអាឡា មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត? សូមមើលជំពូក |
គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា ហើយយញ្ញបូជារបស់គេ មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ យញ្ញបូជារបស់គេនឹងបានដូចជា នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក នំបុ័ងរបស់គេនឹងបានសម្រាប់តែ ចម្អែតខ្លួនគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងដំណាក់ របស់ព្រះយេហូវ៉ាឡើយ។